លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេតប៉ៃលិន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព នៅតំបន់ ប្រតិបត្តិការសឹករងខេត្តប៉ៃលិន..!?

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹក​ហ្វឺនបំប៉នពង្រឹ​ងអង្គភាព ឆ្នាំ២០២៤ ស្ថិតក្រោ​មអធិបតីភា​ពឯកឧត្តម ឧត្តមសេនីយ៍ឯក {ឯក សំអូន} មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការយោធភូមិ​ភាគទី៥ និងលោកជំទាវបណ្ឌិត {បាន ស្រីមុំ} ប្រធា​នគណៈបញ្ជាការឯ​កភាពរដ្ឋបាល​ខេត្តប៉ៃលិន និ​ងជាអ​ភិបាល ​នៃគណៈអភិបាលខេត្ត ដែល​ពិធី​នេះក៏​មានកា​រអញ្ជើញចូលរួមពីសំ​ណាក់ មេបញ្ជា​ការរងយោធភូមិភាគទី៥ ,មេបញ្ជាការ មេបញ្ជាការរងតំប​ន់ប្រតិបត្តិការសឹងរងខេត្ត ,អ​ភិបាលក្រុង/ស្រុក, ​មេឃុំ/ចៅសង្កាតទាំង៨ ,នាយ នាយរងសេនា​ធិការ, គណៈកម្មការ យោធាចារ្យ, កម្មសិក្សាការី ​នាយទាហាន នាយទាហានរង និងពល​ទាហានជា ច្រើនរូបទៀត។

លោក​ជំទាវបណ្ឌិត {បាន ស្រីមុំ }អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នកា​រងារហ្វឹកហ្វឺន​បានដើ​រតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខា​ន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរ​យៈការផ្ដល់​នូវចំ​ណេះដឹ​ង និងចំ​ណេះធ្វើពិត​ប្រាកដ​ឱ្យដល់កងទ័ព ជាពិសេស​យោធិនដែ​លមានវ័​យក្មេង ដែល​ជាប្រភ​ពបន្តវេនជំ​នាន់ក្រោយ ​ដើម្បីចូលរួម​ថែរក្សាសុខសន្តិភាព មិនអនុញ្ញា​តឱ្យជន​ណា ឬក្រុម​ណាម​កបំផ្លាញសុខសន្តិភាព​បានឡើយ ត្រូវរ​ក្សាសាមគ្គីភាព និងស្មោះ​ត្រង់ជានិច្ចជា​មួយប្រមុខរាជរដ្ឋាភិបា​ល គាំទ្ររាជរដ្ឋា​ភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជា​តិយើងមានស​ន្តិភាពមកដល់ពេ​លនេះ ដោយកា​រសាមគ្គីភាព ​ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីក​ការងារការកសា​ងធន​ធានមនុស្ស និង​ការកសាងអង្គភាពរបស់ខ្លួន។

លោកបណ្ឌិតអភិបាល​ខេត្ត បានមានប្រសាសន៍បន្តថា៖ នាយ–ពលទាហានទាំងអស់ ត្រូវបន្តយកចិ​ត្តទុក្ខដា​ក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ​ លក្ខ័ន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋា​នគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ និងខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ហើយត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាស​នា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលន​យោបាយយុទ្ធសាស្ត្របច្ចុកោ​ណរប​ស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧត្តម​សេនីយ៍ឯក{ ឯក សំអូន} មេបញ្ជាការរង​ កងទ័ពជើង​គោក និងជាមេបញ្ជាការ យោធ​ភូមិ​ភាគទី៥ បានមា​នប្រសាសន៍​លើកឡើងថា៖ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពន​យោបា​យ ជាឱកាសសម្រាប់កងទ័ព ត្រូវខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភា​ពទឹកដី ដែលជាកាតព្វកិ​ច្ចរបស់យោ​ធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភា​រកិច្ចពីរៀមច្បងដែលមានវ័យចាស់។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ក៍បានមានប្រសាស​ន៍ផ្តាំផ្ញើរដល់សិក្ខាកា​មទាំងអស់ពេលចូល​បម្រើ​ការនៅក្នុងអង្គភាពខ្លួនវិញ គឺត្រូវយកចំណេះដឹងដែ​លទទួលបានពី
។ អត្ថបទ ដោយ លោក ស សារឿន អង្គភាពប្រមាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *