ឧត្តមសេនីយ៍ទោ សោម ស៊ុន   នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងលោកយាយលោកតា នៅអាស្រមអរិយៈសមាធិ កូនត្នោត ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ!

(កំពង់ធំ ÷នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ{ សោម ស៊ុន} មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី{ ហ៊ុន ម៉ាណែត }នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត{ ពេជ ចន្ទមុន្នី} ទៅប្រគេនព្រះសង្ឃ និងឧបត្ថម្ភជូនលោកយាយលោកតា ដែលគង់ និងស្នាក់អាស្រ័យនៅក្នុងអាស្រមអរិយៈសមាធិ កូនត្នោត ស្ថិតនៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ{ សោម ស៊ុន} បានមានប្រសាសន៍ថា តាមការស្នើសុំពីប្រជាពលរដ្ឋ និងអាចារ្យគណៈកម្មការគ្រប់គ្រងអាស្រម ដែលទើបបង្កើតថ្មី ដែលមានព្រះសង្ឃគង់នៅចំនួន១៤ព្រះអង្គ និងយាយជីតាជី ស្នាក់អាស្រ័យនៅក្នុងទីអាស្រម ចំនួន៧នាក់ ហើយមានជីវភាពលំបាកខ្វះខាតក្នុងការផ្គត់ផ្គង់ចង្ហាន់ និងអាហារប្រចាំថ្ងៃ។ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាននាំយកនូវអង្ករចំនួន ១៥០គីឡូក្រាម មីជាតិចំនួន៥កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យូរ ត្រីខកំប៉ុងចំនួន៥យូរ និងបច្ច័យមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី{ ហ៊ុន ម៉ាណែត }និងលោកជំទាវបណ្ឌិត{ ពេជចន្ទមុន្នី }មកប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការចារ្យ ដើម្បីរៀបចំផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងអាហារប្រចាំថ្ងៃ សម្រាប់យាយជីតាជីនៅក្នុងទីអាស្រមនេះ​ និង​បាន​សំណូម​ពរ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​អស់​ ត្រូវ​អប់រំ​កូន​ចៅ​ឲ្យ​ប្រព្រឹត្តិ​នៅ​អំពេីល្អ​ គោរព​ច្បាប់​របស់​រដ្ឋ​ និង​ត្រូវ​ចូលរួម​អនុវត្ត​ន៍​ឲ្យ​បាន​ជោគជ័យ​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ របស់​រាជរដ្ឋាភិបាល​ ៕អត្ថបទ
ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *