អភិបាលស្រុកតាំងគោក ចែកអំណោយដល់លោកតា លោកយាយចំនួន១៩៨នាក់ ជាអំណោយរបស់លោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោក

(កំពង់ធំ)÷ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់លោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៩៨នាក់ រស់នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

មានមតិសំណេះសំណាលនាឱកាសនោះលោក ហាក់ ម៉ុងហួត បានសំណេះសំណាល សួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថានឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងត្រៀមបង្ការពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលស្រុកតាំងគោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោក តែងតែយកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរេីសអេីងអ្វីទាំងអស់។ បន្ថែមលើនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារសុខសន្តិភាព ដែលរកមកដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន  និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហេីយសូមបងប្អូនកុំជឿតាម ការឃោសនា អកុសលនានា ដែលនាំឱ្យបំផ្លាញសុខសុភមង្គល គ្រួសារ និងសង្គមជាតិយើង។

គូសបញ្ជាក់ថា ប្រជាពលរដ្ឋនិងលោកយាយលោកតាដែលមានជីភាពខ្វះខាតចំនួន១៩៨នាក់ ក្នុង១នាក់ទទួលបាននូវ÷ភួយ០១ មុង០១  មី០១កេស ថ្នាំពេទ្យ ធុង០១  និងឃីត០១ផងដែរ ជាអំណោយរបស់លោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោក៕អត្ថបទ
ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *