ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្ស ២នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងក្នុង ស្រុកកំពង់ត្រឡាច

(ខេត្តកំពង់ឆ្នាំ)៖ យ៉ាងហោចណាស់ក៏ មានមនុស្ស២នាក់ស្លាប់ ភ្លាមៗនៅក្នុងករណីគ្រោះ ចរាចរណ៍មួយកន្លែង កាលពីយប់ទៀបភ្លឺ នាថ្ងៃទី០៩ខែវិច្ចិកា ឆ្នាំ២០១៩វេលាម៉ោង ០៥និង៣០នាទីនៅលើ កំណាត់ផ្លូវជាតិ លេខ៥ចន្លោះគីឡូរ ម៉ែត្រលេខ៦៤និង៦៥ ត្រង់ចំណុចវាលបារាម ស្ថិតក្នុងភូមិធ្លក យល់ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយរថយន្ត មួយគ្រឿងម៉ាក សាំយ៉ុងព័ណសពាក់ ស្លាកលេខភ្នំពេញ ២N៥៨៩៣បើកបរ ដោយជនមិនឈ្មោះ និងអស័យដ្ឋានបើក ក្នុងទិសដៅពីខាង ជើងឆ្ពោះទៅទិសខាង ត្បូងពេលមកដល់ ចំណុចកើតហេតុ ខាងលើក៏បានបានបើក ឡើងវ៉ាជែងរថយន្ត មួយគ្រឿងទៀតមិន ស្គាល់ម៉ាកក្នុងដំណើរ ស្របទិសដៅគ្នាក៏ បានជ្រុលចង្កូតទៅ បុកម៉ូតូមួយគ្រឿង ម៉ាកស៊ុស៊ូគីស្មាស់ ព័ណក្រហមពាក់ ស្លាកលេខព្រៃវែង ១C៦២៩៩ក្នុងទិសដៅ បញ្ជ្រាសទិស គ្នាបណ្តាលម៉ូតូខាត ទាំងស្រុងនិងធ្វើអោយ មនុស្ស២នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងចំណែក រថយន្តរងការខូច ខាតផ្នែកខាងមុខ រឺឯអ្នកបើកបរ រថយន្តបានគេច ខ្លួចបាត់តែម្តង។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា សពជនរងគ្រោះទី១ ឈ្មោះបេង លុច ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងជា បើកបរម៉ូតូ និងទី២អ្នក រួមដំណើរឈ្មោះ សែន សុខខឿន ភេទស្រី អាយុ ២៤ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិ ចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រោយេពីកើតហេតុ ភ្លាមៗកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកនៃអធិការ រដ្ឋាននគរបាលស្រុកកំពង ត្រឡាចបានមក ដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងព្រម ទាំងនាំយកវត្ថុតាងទៅ រក្សាទុកនៅ អធិការដើម្បីរងចាំ ដោះស្រាយនៅពេល ក្រោយចំណែកសាក សពក្រោយពីកម្លាំង ជំនាញបានពិនិត្យ រួចរាល់ហើយក៏បានប្រគល់ ជូនក្រុមគ្រួសារសាច់ ញាតិដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *