បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ {សិទ្ធិ ឡោះ }ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ពីសុខសុវត្ថិភាពប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ{ ព្រហ្ម ពិសិដ្ឋ }អធិការនៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាត និង ការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ទាំងមូល ជាពិសេស តាមតំបន់ កំសាន្តមួយចំនួន ដែលពលរដ្ឋ ចូលចិត្ត ទៅលេងកំសានលក្ខណៈគ្រួសារ នៅបរិវេណ កាសុីណូ ផ្កាយ៥ ឬ ទឹកពុះជាដើម។ សកម្មភាពនេះធ្វើឡើង នាយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឈានចូល ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ។
បើតាមការសង្កត ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត និង តាមបណ្តាក្រុង ស្រុក មួយចំនួន រួមទាំងភ្ញៀវអន្តរជាតិ តែងតែ នាំគ្នា សម្រុក នាំគ្រួសារ ទៅ ដំណើរកំសាន្ត នៅក្នុងបរិវេណ ផ្កាយ៥ យ៉ាងកកកុញ ដើម្បី ដើរកំសាន្ត សប្បាយរីករាយ លក្ខណៈគ្រួសារ និង អបអរសាទរចូលឆ្នាំសកល ដោយ ឆ្នាំចាស់ ផ្លាស់ចូល ឆ្នាំថ្មី ផងដែរ ។
ដែលក្នុងបរិវេណ តំបន់កាសុីណូ ផ្កាយ៥ មួយនេះ ស្ថិតនៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ជាតំបន់ មានសក្កានុពល និង ការអភិវឌ្ឍន៍ ទល់មុខ និង ព្រំដែនថៃ គឺច្រកទ្វារអន្តរជាតិ ខ្លងឡឹក នៃខេត្តស្រះកែវ ប្រទេសថៃ ៕ដោយ អង្គភាព ប្រមាញ់ជាយដែន