ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុងដោយសារឆ្លងចរន្ធអគ្គិសនី នៅស្រុកស្ទោង

កំពង់ធំ÷ករណីភ្លើងឆេះផ្ទះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី មានភ្លើងឆេះផ្ទះចំនួន០៣ខ្នង និងបណ្តាលឱ្យឆាបឆេះសម្ភារ:ឆេះអស់ទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង  ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ចលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះអស់៣ខ្នងមានឈ្មោះ÷ ១. ឈ្មោះ ណូ ណាក់ភេទប្រុសអាយ៥២ឆ្នាំ  បណ្តាលឱ្យខូតខាតផ្ទះ១ខ្នង ទំហំ៦ម៉ែត្រ×៧ម៉ែត្រ និងសម្ភារមួយចំនួនមានលុយ១៥០មុឺនរៀល សម្ភារៈក្នុងផ្ទះឆេះអស់ទាំងស្រុង  និងមានរបួសមនុស្ស៣នាក់÷ ១.ឈ្មោះ ណាក់ មករា ភេទស្រី អាយុ១៦ឆ្នាំរបួសស្រាល។ ២.ឈ្មោះ ណាក់ រាក់ខ្លាវ ភេទស្រី អាយុ១៣ឆ្នាំរបួសស្រាល។ ៣.ឈ្មោះ ណាក់ ចំប៉ា ភេទស្រី អាយុ៦ឆ្នាំរបួសធ្ងន់។ ២.ឈ្មោះ ស៊ន ណន ភេទស្រី អាយុ៦៨ឆ្នាំ ឆេះផ្ទះ១ខ្នងទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង ខូចខាតសម្ភារៈមានលុយ១៨០មុឺនរៀល និងសម្ភារ:មួយចំនួនទាំងស្រុង មានគ្រែដេក២ ទូរដាក់ខោអាវ១ ទូរស័ព្ទម៉ាក់អូប៉ូ១គ្រឿង និងកង់៤គ្រឿង។ ៣.ឈ្មោះ អេល អុល ភេទប្រុស អាយុ៤០ឆ្នាំ ឆេះផ្ទះ១ខ្នងទំហំ៦ម៉ែត្រ×៧ម៉ែត្រ ប្រក់សង្កសី ខូចខាតសម្ភារៈមានលុយ៩០មុឺនរៀល ម៉ាស៊ីនកាណូតកម្លាំង១៨០គ្រឿងគ្រែដេក៣ ទូរដាក់ខោអាវ១ ទូរស័ព្ទម៉ាក់អូប៉ូ១គ្រឿងនិងកង់១គ្រឿងផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីភ្លើងឆេះផ្ទះចំនួន៣ខ្នងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត្តមនុស្សឡើយ។ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង មានរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទោង១គ្រឿង ប្រេីប្រាស់ទឹក១រថយន្ត ស្មើ៦ម៉ែតគូប ប្រើប្រាស់កម្លាំងនគរបាលសរុប១៥នាក់ ប្រើប្រាស់កម្លាំងអាវុធហត្ថស្រុកចំនួន០៦នាក់ប្រេីប្រាស់កម្លាំងប្រជាការពារចំនួន៧នាក់ និងប្រជាពលរដ្ឋ៥០នាក់ កម្លាំងជំនាញបានជួយពន្លត់បានទាំងស្រុង៕ អត្ថបទដោយ លោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *