បាត់ដំបង៖នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់} ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនី យ៍ត្រី {ពៅ ថាវុធ }ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំលោកនាយ-នាយរងការិ យាល័យ ចំណុះផែនការងារធនធានមនុស្ស ចូលរួមក្នុងពិធីបុណ្យសព ឧបាសិកា លីវ ថងមួន ដែលត្រូវជាមាតាបង្កេីតរបស់ លោកវរសេនីយ៍ឯក {អ៉ិម កុសល} ស្នងការរងនគរបាលខេត្ត ក្នុងខណៈដែលឧបាសិកាបានធ្វេីកាលកិរិយាកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៧ ឆ្នាំដោយជរាពាធ ដែលសពកំពុងតម្កល់ធ្វេីបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងលំនៅដ្ឋាននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយនឹងការចូលរួមរំលែកទុក្ខនេះលោកឧត្តមសេនីយ៍ត្រី{ពៅ ថាវុធ} ស្នងការងនគរបាលខេត្ត បានឱ្យនាំយកនូវថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ដែលជាថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ រួមនិងថវិការបស់មន្រ្តីក្នុងផែនការងារធនធានមនុស្សសរុបចំនួន ៨៣០,០០០រៀល(ប៉ែតសិបបីម៉ឺនរៀល) ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំនេះចំពោះក្រុមគ្រួសារសពនិងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា {លីវ ថងមួន}
បាន ចាប់បដិ សន្និក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕