សមត្ថកិច្ចចុះបង្ក្រាប ទីតាំងល្បែងអនឡាញ ខុសច្បាប់មួយកន្លែង ក្នុងខណ្ឌច្បារអំពៅ​ ដកហូតបានវត្ថុ តាងមួយចំនួនធំ

(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យាក្រសួង មហាផ្ទៃ សហការជាមួយនិង នគរបាល ខណ្ឌច្បារអំពៅ ចុះបង្ក្រាបករណី ល្បែងអនឡាញខុស ច្បាប់មួយកន្លែង ដកហូតបានវត្ថុតាងមួយចំនួនធំ ។

ប្រតិបត្តិការនេះបាន ធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១០ ផ្លូវលេខ០៤ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ មានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដោយមានការចូល រួមពីលោកឧត្ដមសេនីយ៍ទោ ស៊ី ឈាន់ អនុប្រធាននាយកដ្ឋាន លោក អនុសេនីយ៍ឯក អ៊ូ បូរិន នាយផ្នែកនគរ បាលយុត្តិធម៌ខណ្ឌ លោកអនុសេនីយ៍ទោ ភួង ពិសី មន្រ្តីនគរបាលប៉ុស្តិ៍និរោធ និងលោក សាយ ស៊ីម ប្រធានភូមិបឹងឈូក។

ជាក់លទ្ធផលបានរកឃើញថា ម្ចាស់ទីតាំងនេះ មានឈ្មោះ គីម អានស្រីនាថ ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨ ផ្លូវ០៣ ភូមិបឹងឈូក សង្កាត់និរោធ មុខរបរបកប្រែភាសាចិន និងបានធ្វើការឆែកឆេរ ដកហូតសម្ភារៈមួយចំនួនរួមមាន៖  Moniter LCD ចំនួន០៨ CPU ចំនួន០៤ Keyboard ចំនួន០៥Mouse ចំនួន០៤ DUR ចំនួន០១ កូនធុងបាស ចំនួន០១គូរ ជើងសម្រាប់ដាក់កាម៉េរា ចំនួន០២ ដុំwifi ចំនួន០២ Camera ចំនួន០១ ម៉ាស៊ីនគិតលេខ ចំនួន០៤ ទូរស័ព្ទ ចំនួន២៤គ្រឿង សៀវភៅធនាគារ ចំនួន០១ ម៉ូតូចំនួន ០២គ្រឿង (១.ម៉ាក Keeway cs  ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 1GZ-2985 , ទី២.ម៉ាក Yamaha Sirius ពណ៌ខ្មៅ ស្លាកលេខ 1GH-2672 និងឯកសារ មួយចំនួនទៀត​  បញ្ជូនទៅកាន់ ការិយាល័យជំនាញ ដើម្បីចាត់ការ តាមច្បាប់បន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *