រថយន្តធុនធំ២គ្រឿង ប្រឡះគ្នាពេញ ទំហឹងបណ្តាលអោយ មនុស្ស២នាក់ស្លាប់នៅ និងកន្លែងក្នុងស្រុកស្វាយចេក

(ខេត្តបន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង យន្តធុនធំ២គ្រឿង ប្រឡះគ្នាពេញទំហឹង បណ្តាលអោយអ្នក បើកបររថយន្តទាំង សង្ខាងបានស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការនេះឡើង កាលពីយប់ថ្ងៃទី០៧ ខែវិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង១៨និង ២០នាទីត្រង់ចំនុច ខាងជើងភូមិទ្រាស ស្ថិតក្នុងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយ ដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាង លើនេះបង្ករឡើង ដោយរថយន្តមួយ គ្រឿងម៉ាកហ៊្វុយសូ ប៉ារ៉ាប៉ោម  ពណ៍ ខៀវ ស្លាកលេខក្បាលខាងមុខ ពាក់ស្លាកលេខ ត្បូងឃ្មុំ៣A១៤៥៦ និងទ្រុងក្រោយពាក់ ស្លាក់លេខព្រះសីហនុ ៤A០០២៣ បើកបរដោយ ឈ្មោះសួនសុច ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅ បច្ចុប្បន្នភូមិ កសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ ទិសដៅ ពីត្បូងទៅជើង  មកដល់ ត្រង់ចំណុច កើតហេតុ ខាងលើ បានបុក ជាមួយ រថយន្តមួយ គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ៣A៨១៣០ ដែលខូចហើយ កំពុងសន្ដោង ដោយរថយន្តមួយគ្រឿង ទៀតមិនស្គាល់អត្ត សញ្ញាណ (រត់គេចខ្លួនបាត់) ទិសដៅជើងទៅត្បូង បណ្ដាលអោយមានគ្រោះ ថ្នាក់ដល់ស្លាប់ អ្នកបើកបរ ទាំងសងខាង នៅកន្លែងកើតហេតុ ភ្លាមៗ តែម្តង។

ក្រោយពីកើត ហេតុភ្លាមៗកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកនៃអធិការ រដ្ឋាននគរបាលស្រុក ស្វាយចេក បានមកដល់កន្លែង កើតហេតុនិងបាន ធ្វើការវាសវែងព្រម ទាំនាំយកវត្ថុតាង ទៅរក្សារទុកនៅអធិការ រដ្ឋាននគរបាលស្រុក ស្វាយចេកដើម្បីរង ចាំការដោះស្រាយនៅ ពេលក្រោយចំណែក សាកសព ក្រោយពីកម្លាំងជំនា ញចុះពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ទៅ អោយសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *