ជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា ត្រូវ ​នគរបាល ​សហការគ្នា ឃាត់ខ្លួនបាន ចំនួន១១នាក់!

(ភ្នំពេញ)​៖ ​នគរបាល​នា យកដ្ឋាន​ចារកម្ម​ ក្រសួងមហាផ្ទៃ​ សហការជាមួយ ​នគរបាល​ខណ្ឌ ​ពោធិ៍​សែន​ជ័យ​ បាន​ចុះបង្ក្រា​ប​ ទីតាំង​មួយ​កន្លែង ​ដែលក្រុមជន ជាតិចិន​សង្ងំ​ លាក់ខ្លួន​ ចាប់ជំរិត​ ​​និង​ធ្វើទា​រុណ កម្មដើ​ម្បី​យក​​​​​​​​ប្រាក់​​ ការធ្វើ​ឡើង​នេះ​ ក្រោយទទួលពាក្យបណ្តឹង សាច់​ញាតិជនរងគ្រោះ ដែលត្រូវក្រុម នេះធ្វើ​ទារុណ កម្មជំរិតទាប្រាក់ ​ពេលកន្លងមក។

​ប្រតិបត្តិ​ការនេះ នៅវេលាម៉ោង​១១ ​និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិ​កា ​​ឆ្នាំ២០១៩​ នៅចំណុច ក្នុងបុរីព្រីមថោន ផ្ទះលេខ១០៩​ ផ្លូវលេខ១០៩​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ​​។

​លោកវរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ ក្រោយពីទទួល បានបណ្តឹងពីសាច់ ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ ជំរិតទារប្រាក់ខាង លើ ស្ថានទូតចិន ស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការ ស្រាវជ្រាវ ទើបនៅ រសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ នាយកដ្ឋាន​ចារកម្ម ​ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋាន ខណ្ឌពោធិ៍​សែនជ័យ ឈានដល់ចុះ បង្ក្រាបនៅទី តាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអ​ស់ និងរំដោះបាន ជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាព របួសរាងកាយ ដែលក្រុម ជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប។

​ក្រោយពីបង្ក្រាប ចាប់ខ្លួនបានជន សង្ស័យទាំង១​១នាក់ និង​សម្ភារៈពាក់ព័ន្ធ មួយចំនួន សមត្ថកិច្ចនាំទៅ បន្តនីតិវិធី នៅក្រសួងមហាផ្ទៃ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *