សមត្ថកិច្ចប៉ុស្តិ៍ បន្ទាយដែកឃាត់ ខ្លួនជនសង្ស័យបាន ២នាក់រួមទាំង គ្រឿងញៀនមួយចំនួន នៅស្រុកៀនស្វាយ

(ខេត្តកណ្តាក)៖ កម្លាំងប្រឆាំងបទ ល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុកកៀន ស្វាយសហការជា មួយកម្លាំងនគរបាន ប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយ ដែកបានចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែង មានគ្នា៤នាក់ កម្លាំងជំនាញឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់នៅនិង កន្លែងកាលពីថ្ងៃទី ០៩ខែវិច្ចិការឆ្នាំ ២០១៩វេលាម៉ោង ១២និ០៥នាទី ស្ថិតនៅក្នុងភូមិព្រែក ប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនជនសង្ស័យបាន ២នាក់និង ២នាក់ទៀតរត់ បាត់ទី១ឈ្មោះហៃ ស្រូយ  ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកម្លាំង ជំនាញឃាត់ខ្លួនទី២ ឈ្មោះមាឃ សាមាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមាន មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានកម្លាំង ជំនាញឃាត់ខ្លួន។

ចំណែក ជនសង្ស័យ ២នាក់ទៀតបានរត់ គេចខ្លួនបាត់ទី១ ឈ្មោះមាច តុងម៉េង ភេទប្រុសអាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកទី២ឈ្មោះ សោម សុវណ្ណរិទ្ធ ហៅ ងិ ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មានមុខរបរពុំពិត ប្រាកដមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយ ពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំង ជំនាញដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៍ស ថ្លាសង្ស័យសារធាតុ ញៀនប្រភេទយ៉ាម៉ា ទឹកកកចំនួន០៣ កញ្ចប់ ធំ០១ តូច០២ និងសម្ភារះសំរាប់ វិចខ្ចប់មួយចំនួន កញ្ចាប់បារី មៃសាវ៉ែន ចំនួន០១ ព្រមទាំងឧបករណ៍ សំរាប់ជក់មួយ ចំនួន​មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ក្រោយពីកម្លាំង នគរបាលប៉ុស្តិ៍ឃុំ បន្ទាយដែកសាក សួរនិងកសាងបន្តរ ទៅកាន់អធិការ ដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការ បន្តរទៅតាមនិតិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *