រថយន្ត០២គ្រឿងបុក គ្នាចំពេញទំហឹងរួច ជ្រុលចង្កូតទៅបុក ម៉ូតូគ្រឿងទៀត បណ្តាលឱ្យ ស្លាប់​១របួស១ប្តីនៅ ស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ រថយន្ត២គ្រឿងប្រលះ គ្នាពេញទំហឹងនិងរេ ចង្កូតទៅបុកម៉ូតូមួយ គ្រឿងទៀតបណ្តាល អោយស្លាប់១ម្នាក់ របួសធ្ងន់១ម្នាក់ នៅនិងកន្លែងហេតុ ការណ៍នេះកើតឡើង កាលពីយប់ថ្ងៃ ទី០៩ខែវិច្ចការឆ្នាំ ២០១៩វេលាម៉ោង១៨ និង១៥នាទីលើកំណាត់ ផ្លូវជាតិលេខ១ត្រង់ ចំណុចចន្លោះគី ឡូម៉ែត្រលេខ២១ និង២២ស្ថិតក្នុងភូមិ ស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាមុន ពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបង្ករ ឡើងដោយរថយន្ត មួយគ្រឿងម៉ាក LEXUS ៤៧០ ព៌ណខ្មៅពាក់ស្លាក លេខ២F-៨៨៧៧ បើកបរ ដោយជនមិនស្គាល់ អត្ដសញ្ញាណដែល បើកមានក្នុងទិស ដៅពីអ្នកលឿងទៅ ភ្នំពេញតាមផ្លូវជាតិ លេខ១លុះពេល បើកមកដល់កន្លែង កើតហេតុខាងលើបាន បុកជាមួយរថយន្ដ ម៉ាក HIGHLANDER  ព៌ណទឹកប្រាក់ប្រភេទស ទេសចរណ៍ពាក់ផ្លាកលេខ ភ្នំពេញ ២V-៦៦៣៤ បើកបរដោយ ឈ្មោះចាប សុខី  ភេទប្រុសអាយុ ៣៦ឆ្នាំមានទីលំនៅ ភូមិអង្គរជ័យឃុំ បន្ទាយដែកស្រុក កៀនស្វាយ ខេត្តកណ្តាលហើយរថយន្ត LEXUS ៤៧០ ក៏បាន រេចង្កូតទៅបុកម៉ូតូ មួយគ្រឿងទៀតម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រីពាក់ ផ្លាកលេខភ្នំពេញ ១GP-៤៥៦៦ បើកបរដោយឈ្មោះ ចាន់ ស៊ីដេត ភេទប្រុស អាយុ៤២ឆ្នាំមាន ទីលំនៅភូមិតារាប ឃុំគគីរស្រុកកៀន ស្វាយខេត្ត កណ្តាលនិង មានអ្នករួមដំណើរ០១នាក់ ឈ្មោះប៊ុន សារ៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធមាន ទីលំនៅភូមិឃុំជា មួយគ្នា បណ្ដាល អោយស្លាប់ ស្លាប់ប្តីនៅនិងកន្លែង ចំណែកអ្នកបើក បររយន្ត LEXUS ៤៧០ ក្រោយពីកើត ហេតុភ្លាមបាន រត់គេចខ្លួនបាត់ ស្រមោលទៅ។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញនគរប៉ុស្តិ៍ រដ្ឋបាលឃុំគគីរបាន មកដល់និងធ្វើការ វាស់វែងព្រម ទាំងនាំយកវត្ថុ តាងកមកាន់អធិការ រដ្ឋាននគរបាលស្រុក កៀនស្វាយដើម្បី រងចាំដោះស្រាយនៅ ពេលក្រោយ ចំណែកឯអ្នករងរបួស កម្លាំងជំនាញបាន​ បញ្ជូនសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីពេទ្យបង្អែក ស្រុកដោឡែកសាក សពក្រោយពីកម្លាំង ជំនាញបានពិនិត្យ រួចរាល់ហើយក៏បាន ប្រគល់ទៅអោយក្រុម គ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *