លោកជំទាវម៉ៅម៉ាល័យ បានចូលរួមពិធីទទួល ទានអំបុក៩វិច្ឆិកា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅសួនមាន ជ័យយ៉ាសប្បាយ

(ខេត្តបន្ទាយមានជ័យ)៖ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅ សួនមានជ័យ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ា ប្រធានកិត្តិយស សមាគមន៍នារីដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ប្រធានមន្ទីរ អង្គភាពទាំង៣ ក្រុមហ៊ុនប្រជា ពលរដ្ឋរាប់ពាន់ នាក់បានចូលរួមពិធី ទទួលទានអំបុក៩វិច្ឆិកា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករីករាយ។

ក្នុងពិធីទទួលទាន អំបុក៩វិច្ឆិកាដើម្បី ការពារជាតិ សាសនា ព្រះមហាក្សត្រនោះ លោកជំទាវ ម៉ៅម៉ាល័យ បានមានប្រសាសន៍ ថាល្ងាចនេះលោក ជំទាវ សប្បាយចិត្តណាស់ ដែលបានចូលរួម ក្នុងពិធីទទួល ទានអំបុក៩វិច្ឆិកា ដើម្បីការពារជាតិ សាសនាព្រះ មហាក្សត្រ នេះព្រោះវាមាន តម្លៃមិនអាចកាត់ថ្លៃបាន  ក្នុងការការពារ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជន ដែលកំពុង រស់នៅក្នុងដំបូល សុខសន្តិភាពក្រោម ការដឹកនាំរបស់រាជ រដ្ឋាភិបាលតាមលទ្ធិ ប្រជាធិបតេយ្យ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ក្នុងនោះលោក អ៊ុំរាត្រី បានមានប្រសាសន៍ ផងដែរថាសមត្ថកិច្ច ទាំង៣អង្គភាពបាន ត្រៀមខ្លូនរួចជាស្រេច ដើម្បីធ្វើការ ទប់ស្កាត់ និងបង្រ្កាបឲ្យ បាននូវក្រុម ទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលកំពុងបង្កចលាចល ប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជ រដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញ ពីការបោះឆ្នោត  ហើយក៍ត្រៀម ខ្លួនជាស្រេច ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឲ្យនរណា មកជាន់ឈ្លី និងប្រមាថ បាននោះឡើយ។

លោកកបានបញ្ជាក់ ទៀតថាប្រជាជន ទូទាំងខេតបានចាត់វិធាន ការតាមផ្លូវច្បាប់រង់ ចាំទទួលស្វាគមន៍ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បើហ៊ានឈានជើង ចូលមកទឹកដីខេត្ត បន្ទាយមានជ័យនោះ។

ទន្ទឹមនឹងនេះដែរ លោកអ៊ុំរាត្រីបាន ធ្វើការអំពាវនាវដល់ បងប្អូនទាំងអស់ដែល បានមកចូលរួមពិធី ទទួលទានអំបុក ៩វិច្ឆិកាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនោះត្រូវ បើកបរត្រូវចេះ គោរព ច្បាប់ ចរាចរណ៍ឲ្យបាន គ្រប់គ្នាជាសវាង ឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសេចក្តីសុខគ្រប់ៗគ្នា។

លោកអ៊ុំរាត្រីបាន ជូនពរបងប្អូន ប្រជាពលរដ្ឋ ទូទាំងខេត្ត បន្ទាយមានជ័យ ទាំងអស់ឲ្យជួបនិង តែសេចក្តីសុខ សំណាងល្អ និង បានសប្បាយរីករាយ នៅក្នុង ពិធីទទួលទានអំបុក ៩វិច្ឆិកាដើម្បីការពារ ជាតិ សាសន ព្រះមហាក្សត្រ ឲ្យបានគ្រប់ គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *