សមត្ថកិច្ច ខេត្តបន្ទាយមាន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ជាអង្គរក្ស ទណ្ឌិត សមរង្សី នៅផ្ទះសំណាក់ សេះមាស ក្នុងក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)​៖ កម្លាំងនគរបាលនៃស្នង ការនគរបាលខេត្ត បន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាល​ក្រុង ប៉ោយប៉ែតដឹកនាំ ដោយលោកឧត្តម សេនីយ៍ទោ អាត់ ខែម បានចុះធ្វើការឃាត់ ខ្លួនជនសង្ស័យ៥នាក់ កាលពីថ្ងៃទីថ្ងៃទី១០ខែ វិច្ចិការឆ្នាំ២០១៩ ត្រង់ចំណុច ផ្ទះសំណាក់ សេះមាស ខាងកើតសណ្ឋាគារ ប៉ោយប៉ែតផាស ស្ថិតនៅក្នុងភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង ៥នាក់កម្លាំងជំនាញ ឃាត់បាន ទី១ឈ្មោះសឹមគឹមលៀងភេទប្រុស ទី២ឈ្មោះឈួនសារ៉េតភេទប្រុស​ ទី៣ឈ្មោះសឹមវុទ្ធីភេទប្រុស ទី៤ឈ្មោះរស់ប៊ុនថានភេទប្រុស ទី៥ឈ្មោះសំវុទ្ធីភេទប្រុស ជនសង្ស័យទាំង៥នាក់នេះ គឺជាក្រុមអង្គរក្សផ្ទាល់ របស់ ទណ្ឌិត សមរស្ស៉ី និងបានចូលមក ក្រុងប៉ោយប៉ែត រយះពេល៣ថ្ងៃមក ហើយដើម្បីរៀបចំផែន ការរបស់ពួកគេ ក្នុងការបង្កើត ព្រឹត្តិការណ៍ ខុសច្បាប់ផ្សេងៗ។

ក្រោយពីឃាត់ខ្លួនភ្លាមៗ ជនសង្ស័យទាំង៥ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនយកទៅសួរ នាំនៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត តាមនិតិវិធីច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *