ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០:៣០នាទី ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកវីរៈសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាល មន្ត្រីសាលាខណ្ឌ អាជ្ញាធរភូមិ-សង្កាត់ និងប្រជាការពារខណ្ឌ-សង្កាត់ ចុះបង្ក្រាបជាក់ស្ដែង ទីតាំងបើកល្បែងស៉ីសងតាមប្រព័ន្ធអ៉ីនធើណែត (ភ្នាល់បាល់តាមអ៉ីនធើណែត) ស្ថិតនៅផ្ទះលេខ៧៣ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ជាលទ្ធផល ក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាព បានឃាត់ខ្លួន ៖
១. បុគ្គលិក ចំនួន ០១នាក់ (ស្រី ០០នាក់) និងអ្នកលេងចំនួន ១១នាក់ (ស្រី ០៣នាក់) សរុបចំនួន ១២នាក់ ។
២. ដោយឡែកចំពោះវត្ថុតាង គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូត កុំព្យូទ័រ ចំនួន ២១គ្រឿង, វិក័យប័ត្រកត់ពុងបាលមួយចំនួន, ប្រាក់ភ្នាល់បាល់មួយចំនួន និងម៉ាស៉ីនព្រីនធើ ០១គ្រឿង។
ជាលទ្ធផល ក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាព បានឃាត់ខ្លួន ៖
១. បុគ្គលិក ចំនួន ០១នាក់ (ស្រី ០០នាក់) និងអ្នកលេងចំនួន ១១នាក់ (ស្រី ០៣នាក់) សរុបចំនួន ១២នាក់ ។
២. ដោយឡែកចំពោះវត្ថុតាង គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូត កុំព្យូទ័រ ចំនួន ២១គ្រឿង, វិក័យប័ត្រកត់ពុងបាលមួយចំនួន, ប្រាក់ភ្នាល់បាល់មួយចំនួន និងម៉ាស៉ីនព្រីនធើ ០១គ្រឿង។
បច្ចុប្បន្ននេះ មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត ដោយឡែក ទីតាំងខាងលើ ត្រូវបិទចោលជាបណ្ដោះអាសន្នផងដែរ ៕