របួសធ្ងន់ពីរនាក់ ក្នុងករណីគ្រោះ ថ្នាក់រាចរ រថយន្តក្រឡុក ស៊ីម៉ងត៍បុកម៉ូតូ ពេញទំហឹង

(ខេត្តកំពត)៖ មនុស្សពីរនាក់ប្តី ប្រពន្ធបានរង របួសធ្ងន់ធ្ងរ ដោយសារ គ្រោះថ្នាក់ចរាចរ រថយន្តក្រឡុកស៊ីម៉ងត៍ បុកម៉ូតូពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា នៃកំណាត់ផ្លូវជាតិលេខ៣។

យោងតាមប្រភពពី សមត្ថកិច្ចបានឱ្យដឹងថា នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង០៥នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅចំណុចចន្លោះ បង្គោលគីឡូម៉ែត១៣១-១៣២ ខាងលិចផ្សាព្រៃថ្នង ចម្ងាយប្រហែល១៥០ម៉ែត រវាងរថយន្តក្រឡុក ស៊ីម៉ងត៍ ពោង កង់១៨ និងម៉ូតូម៉ាកសេ១២៥ ដែលមានទិសដៅ ផ្ទុយគ្នាបណ្ដាលឱ្យមនុស្ស រងរបួសធ្ងន់២នាក់។

សមត្ថកិច្ចដដែល បានឱ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថ យន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សពាក់ ស្លាកលេខភ្នំពេញ 3E-៨៤២០ សណ្ដោងរឺម៉កពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-5356 បើកបរក្នុងទិស ដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុ បានប៉ះជាមួយ ម៉ូតូមួយគ្រឿង  បណ្ដាលឱ្យមនុស្ស ពីរនាក់រងបួសធ្ងន់។

ភ្លាមៗនោះគេឃើញតែ កុងបានបើករថយន្តចេញ ពីកន្លែងកើតហេតុ ពេលទៅដល់មុខ សាលារៀនព្រៃថ្នង អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួន បាត់ស្រមោល នៅតែអ្នករួម ដំណើរម្នាក់( ព្រូ) ឈ្មោះ ធាន ភារុន ភេទប្រុស អាយុ១៥ឆ្នាំ។

ចំណែកម៉ូតូ រងគ្រោះម៉ាក សេ១២៥ ពណ៌ខ្មៅ. ពាក់ស្លាកលេខ ព្រះសីហនុ 1D-3894 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយ ឈ្មោះឈាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ មានរិទ្ធិ ឃុំកណ្ដោល  ស្រុកទឹកឈូ  ខេត្តកំពត រងរបួសធ្ងន់និង អ្នករួមដំណើរម្នាក់ជា (ប្រពន្ធ) ឈ្មោះតុញ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ,ឃុំជាមួយគ្នា រងរបួសធ្ងន់។

បច្ចុប្បន្នជនរង គ្រោះខាងលើត្រូវបាន បញ្ជូនទៅសង្រ្គោះនៅ ឯមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយឡែកវត្ថុតាង បានយកមករក្សាទុក នៅប៉ុស្តិ៍ព្រៃថ្នង បណ្តោះអាសន្នរង់ចាំការ ដោះស្រាយគ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *