តូបចិត្តនិង សង្សាសុំបែក និស្សិតប្រុសម្នាក់ សម្រេចចិត្តចងករ ខ្លួនឯងទាំងវ័យក្មង នៅក្នុងស្រុកពួក

(ខេត្តសៀមរាប)៖ និស្សិតប្រុសម្នាក់ សម្រេចចងករផ្តាច់ជីវិត ខ្លួនឯងព្រោះតែសង្សារ របស់ខ្លួនសុំបែក ហេតុការណ៍ដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីយប់ទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែវិច្ចិការឆ្នាំ ២០១៩ វេលាម៉ោង០៥និង០០នាទី នៅត្រងចំណុចផ្ទះ​ បាយជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសព ជនរងគ្រោះមានឈ្មោះ សិក សិត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជានិស្សិត បច្ចុប្បន្នរស់នៅ ក្នុងភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាបើយោងតាម ការរៀបរាប់ពីសាច់ញាតិ ជនរងគ្រោះបានប្រាប់ អោយដឹងថាជន រងគ្រោះពុំមានទំនាស់រឺ គុំគួនជាមួយ និងអ្នកណានោះ ឡើយតែជនរង គ្រោះធ្លាប់មាន ទំនាក់ទំនងស្នេហា និងស្រលាញ់ស្ត្រីម្នាក់ រស់នៅឃុំរើលបាន តែរយៈពេលមួយខែនេះ ហើយខាងស្រី ប្រាប់ថាសុំបែក ហើយចាប់ពីពេល នោះមកធ្វើអោយ រូបគេចេះផឹកស្រានិង រអ៊ូរទាំមួរម៉ៅជា ញឹកញ៉ាប់។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា មុនពេលកើតហេតុ​ ជនរងគ្រោះបាន ផឹកស៊ីជាមួយបងប្អូន រហូតដល់ម៉ោង ២២និង៣០នាទី នាយប់ថ្ងៃទី១១ ខែវិច្ចិការឆ្នាំ២០១៩ ហើយក៏បែកគ្នាទៅផ្ទះរៀងៗ ខ្លួនដោយពុំមាន ទំនាស់អ្វីនោះឡើយ រហូតដល់ម៉ោង ០៥និង០០នាទី ព្រឹកស្រាប់តែឃើញ ជនរងគ្រោះ ចងករនិងនីឡុងដែល មានកំពស់ជាង២ម៉ែត្រ នៅក្នុងផ្ទះបាយតែម្តងទៅ។

បើតាមសមត្ថ​កិច្ច បញ្ជាក់ថា ការពិនិត្យកោសល្យ វិច្ច័យនិងសន្និដ្ឋាន ឃើញថាជនរងគ្រោះ ពុំមានពាក់​ព័ន្ធបទល្មើសឡើយ ករណីចងករបញ្ចប់ ជីវិតនេះមូលហេតុ ដោយសារ ជនរងគ្រោះ មានវិបត្តិស្នេហា ដល់កំពូលទើប គិតខ្លីបែបនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *