ចោស្រីអស់ល័ក្ខម្នាក់ ជិះឡានក្រុងពីភ្នំពេញ មកលូកហោប៉ៅនៅ កន្លែងអ៊ុំទូក ខេត្តសៀមរាបត្រូវ សមត្ថកិច្ចឃាត់ ខ្លួនជាប់

(ខេត្តសៀមរាប)៖ស្ត្រីជនសង្ស័យម្នាក់ជិៈ ឡានក្រុងពីក្រុង ភ្នំពេញដើម្បីធ្វើ សកម្មភាពលូក ហោប៉ៅនិងលួចរបស់ របរភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេង បុណ្យអ៊ុំទូកនៅ ខេត្តសៀមរាបត្រូវ បានកម្លាំងនគរបាលនៃ ស្នងការរដ្ឋាន នគរបាលខេត្ត សៀមរាបឃាត់ខ្លួន បានម្នាក់កាលពី រសៀលថ្ងៃទី១១ខែវិច្ចិ ការឆ្នាំ២០១៩នៅចំណុច មាត់ស្ទឹងសៀមរាប ស្ថិតក្នុងក្រុងសៀម រាបខេត្តសៀមរាប។

លោកវរសេនីយ៍ឯក​ ហង្ស​ សូផាតភីរម្យ​ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការ ដ្ឋានខេត្តសៀមរាបបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ គង់ស្រីយ៉ាភេទស្រី អាយុ៣០ឆ្នាំមានទីលំ នៅភូមិបឹងកក់សង្កាត់ ស្រះចកខណ្ឌដូន ពេញក្រុងភ្នំពេញ រាជធានិភ្នំពេញ។

លោកនាយការិយាល័យ បានប្រាប់ងោយដឹងទៀត ថាបើយោងតាមចំលើយ សារភាពរបស់ជនសង្ស័យ បានប្រាប់អោយដឹង ថាខ្លួនបានជិៈរថយន្តក្រុង តាំងពីម៉ោង៤ទៀបភ្លឺ ពីទីក្រុងភ្នំពេញដើម្បី មកកាន់ខេត្តសៀមរាប ក្នុងគោលបំណងមក លេងបុណ្យអ៊ុំទូក ក្នុងខេត្តសៀមរាប និងឆ្លៀតឳកាសធ្វើ សកម្មភាព លូកហោប៉ៅគេ នៅកន្លែងពីធីអ៊ុំទូក តាមដងស្ទឹងសៀមរាប ហើយដើរចូលទៅ លួចនៅ ក្នុងកន្លែងតាំង ពិពណ៌នៅសួនព្រះ អង្គចេកព្រះអង្គចម បន្ថែមទៀត។

លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការ រដ្ឋានខេត្តសៀមរាប បានអោយដឹងបន្ថែម ទៀតថាលុះដល់វេលា ម៉ោង១៩និង៤០​ នាទីនាថ្ងៃដ៏ដែល​ ជនសង្ស័យខាងលើ​ បានធ្វើ សកម្មភាពរ៉ួតកាបូប ​ស្ពាយរបស់ស្រ្ដីម្នាក់តែ មិនបានសម្រេច​ ត្រូវកម្លាំងនគរបាល ជំនាញឃើញទាន់ ពេលវេលា និងបានធ្វើការឃាត់ខ្លួន ភ្លាមៗនិងនាំ​ យកមកសាក សួរបន្តរ​។

ក្រោយពីបានធ្វើការសាក សួរជនសង្ស័យខាងលើ​ បានឆ្លើយ សារភាពថា​ ខ្លួនពិតជាបានធ្វើ សកម្មភាពដូចដែលបានរៀប រាប់ខាងលើពិត ប្រាកដមែន​។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នង ការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនជន ទៅតុលាការ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីផ្លូវ ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *