បុរសមានសតិមិន គ្រប់ម្នាក់បានប្រខោអាវ និងសម្ភារៈក្នុងផ្ទះដុតខ្ទេច តែសំណាងមិនឆេះផ្ទះ ក្នុងស្រុកសំបូរ

(ខេត្តកំពង់ធំ)៖ បុរសសតិមិនគ្រប់ម្នាក់ បានប្រមូលសម្ភារៈ ក្នុងផ្ទះដុតបំផ្លា្ញញចោល បង្ករជាអណ្តាតភ្លើង ឆាបឆេះធ្វើអោយមានការ ភ្ញាក់ផ្អើលដល់អ្នកជិត ខាងនិងរាយការណ៍ ជូនសមត្ថកិច្ចដើម្បី អោយជួយ អន្តរាគមន៍ហេតុការណ៍ នេះកើតឡើងកាលពី ព្រឹកថ្ងៃទី១១ខែវិច្ចិការ ឆ្នាំ២០១៩វេលាម៉ោង ១០និង០០នាទីស្ថិតក្នុង ភូមិព្រែកដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនបង្ករមានឈ្មោះ គឹម សាន ភេទប្រុសអាយុ២២ឆ្នាំ មានសតិមិនគ្រប់ (ជម្ងឺប្រសៃប្រសាទ) រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើបានប្រមូល ខោអាវនិងសម្ភារៈ ក្នុងផ្ទះដុតចោលនៅ លើផ្ទះបង្ករអោយមាន អណ្តាតភ្លើងបណ្តាល អោយរងការខូច ខាតសម្ភារៈក្នុងផ្ទះ អស់មួយចំនួនធំ។

សមត្ថកិច្ចបាន អោយដឹងទៀតថា ផ្ទះដែលជនបង្ករបាន ដុតសម្ភារៈនិងធ្វើអោយ មានឆាបឆេះនោះគឺធ្វើ អំពីឈើដំបូល ប្រក់ក្បឿងក្រាល រនាបក្តាជញ្ជាំងបាំងក្តា មានទំហំ០៦ម៉ែត្រគុណ និង០៩ម៉ែត្របណ្តាល អោយរងការខូចខាត បាតរនាប់ខាងក្រោម អស់មួយចំនួន។

សមត្ថកិច្ចបាន អោយដឹងបន្ថែមទៀតថា ក្រោយពីទទួលបានដំណឹង ខាងលើភ្លាមកម្លាំងនគរបាល នៃអធិការរដ្ឋាម នគរបាលស្រុកសំបូរ បានចេញអន្តរាគមន៍និង បានប្រើប្រាស់រថយន្តទឹក ពន្លត់អគ្គីភ័យអស់ចំនួន ១គ្រឿងនិងពន្លត់បានទាន់ ពេលវេលា​មូលហេតុដែល បង្ករអោយមានអគ្គីភ័យកើត ឡើងគឺម្ចាស់ផ្ទះបាន ប្រមូលខោអាវមុងភួយ ខ្នើយដុតនិងសម្ភារៈក្នុងផ្ទះ យកទៅដុតចោល នៅលើផ្ទះ ខ្លួនឯង។

បច្ចុប្បន្នជនបង្ករត្រូវ បានកម្លាំងនគរបាលបញ្ជូន ខ្លួនមកកាន់អធិការរដ្ឋាន នគរបាលស្រុក សំបូរដើម្បី យកមក សួរនាំបន្តរនិងចាត់ ការទៅតាមនិតិ វិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *