បុរសម្នាក់ ស្រវឹងស្រាម្នាក់ បើកម៉ូតូខ្វះការប្រុងប្រយ័ត្នទៅ បុកនិងដើមឈើ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនិងកន្លែង

(ខេត្តសៀមរាប)៖ បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូបុកដើមឈើ ធ្លាក់ប្រឡាយបណ្តាលអោយ ស្លាប់ភ្លាមៗនៅនិង កន្លែងហេតុការនេះកើត ឡើងកាលពីព្រឹក​ថ្ងៃទី១២ខែវិច្ចិការឆ្នាំ ២០១៩វេលាម៉ោង១១និង ២០នាទីនៅចំណុច ប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាសព​ជនរងគ្រោះមានឈ្មោះ ស៊ឹម ធី ភេទប្រុសអាយុ២០ឆ្នាំ មានស្រុក កណើតរស់នៅ ភូមិដូនទាវឃុំ រលួសស្រុកប្រាសាទ បាគងខេត្តសៀមរាប បច្ចុប្បន្នរស់នៅ ខាងប្រពន្ធស្ថិត ក្នុងភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបាន អោយដឹងទៀតថា ជនរងគ្រោះបាន បើម៉ូតូHONDA .C១២៥. ពណ៌ខ្មៅពាក់ស្លាកលេខ ឃ.២ ៨៩០.ក.ច.១ បើកបរពីលិច ទៅកើត មកដល់ចំណុច កើតហេតុបានទៅ បុកនឹងដើមឈើ ហើយធ្លាក់ទឹក ប្រឡាយបណ្តាល ឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយពីកើតហេតុ កម្លាំងជំនាញនគរ បាលនៃអធិការរដ្ឋាន នគរបាលក្រុងសៀមរាប បានចុះពិនិត្យនិង ធ្វើកោសល់វិច្ឆ័យ ឃើញថាជនរងស្លាប់ ដោយសារប្រើប្រាស់ ជាតិស្រវឹងច្រើនពេក និងបើកបរខ្វះការ ប្រុងប្រយ័ត្នទៅ បុកនិងដើមឈើ បណ្តាលអោយស្លាប់ តែម្តងទៅ។

បច្ចុប្បន្នសពជនរងគ្រោះ ក្រោយពីបានពិនិត្យ រួចរាល់ហើយ កម្លាំងជំនាញបាន ប្រគល់សពទៅអោយ ក្រុមគ្រួសារសាច់ ញាតិដើម្បីយកទីធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *