ពលករខ្មែរម្នាក់ក្លាយ ជាអ្នកសុំទានតាម កម្មវិធីបុណ្យ ដើម្បីចញ្ចឹមជីវិត ព្រោះតែពិការភ្នែក ត្រូវសមត្ថកិច្ចចាប់បញ្ជូន មកកម្ពុជាវិញ

(ប្រទេស​ថៃ)៖ បុរសពលករខ្មែរពិការ ភ្នែកម្នាក់សម្រេចចិត្ត អង្គុយសុំទានគេនៅ ក្នុងពិធីបុណ្យរំខួបព្រះ តេជគុណសូថន ត្រូវបានកម្លាំង​អាជ្ញាធរ​ សង្គម​កិច្ចខេត្ត​ សហការ​ជាមួយ កម្លាំង​សមត្ថកិច្ចថៃ​ ខេត្ត​សាក់ស៊ឹងសៅ ​ បាន​ធ្វើ​ការ​ ឃាត់ខ្លួនភ្លាមៗនិង នាំងខ្លួនយកទៅសាក សួរបន្តរ។

ប្រភពពីសមត្ថកិច្ចថៃ ខេត្តសាក់ស៊ឹងសៅ បានអោយដឹងថាបុរស ខាងលើដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ឆប ភេទប្រុសអាយ២៣ឆ្នាំ បានអង្គុយពាក់វែនតា ខ្មៅកាន់ប្រអប់បរិច្ចាគ ប្រាក់ដោយ​សរសេរ​ជា​ ភាសា​ថៃ​ថា บริจาคเงิน ให้คนตา บอด (សូមចូលរួមបរិច្ចាគ ប្រាក់ជួយសង្គ្រោះ ជនពិការភ្នែក)ដោយ នៅ​ក្នុង​ប្រអប់​ បរិច្ចាគ​សមត្ថកិច្ចថៃ រកឃើញមាន ​ទឹក​ប្រាក់​ចំនួន​ ១៣២៩បាត​ ២៥សាតាង​។

ក្រោយពីសមត្ថកិច្ចធ្វើ ការសាកសួរ បុរស​ខាង​លើ​បាន ​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួនគាត់​បាន​ចូល​មក ​ធ្វើការ​ងារសំណង់​ នៅក្នុងប្រទេសថៃបាន ១រយះមកហើយ ប៉ុន្តែ​ជាអកុសល​ រូបគាត់​បាន​ជួប ​ឧបទ្ទវហេតុ កំពុង​ធ្វើការ​ត្រូវ​ដែក​ គោល​ភ្លាត​ត្រូវ​ភ្នែក​ បណ្ដាល​អោយ​គាត់ ​ពិការភ្នែកមើល ​លែង​ឃើញ​ ហើយធ្វើ​ការ​អត់​កើត​ ទើបគាត់ក៏ងាក ​មក​រក​របរ​សុំទាន​ តាម​កន្លែង​ដែល​មាន ​កម្មវិធី​បុណ្យ​ផ្សេងៗតែម្តងទៅ​។

បច្ចុប្បន្ន​បុរស ​ខាង​លើ​ត្រូវ​បាន​ អាជ្ញាធរ​សង្គម​កិច្ច​ ប្រគល់​ជូន​សមត្ថកិច្ច ​អន្តោប្រវេសន៍​ ខេត្ត​សាក់ស៊ឹងសៅ​ ដើម្បី​បញ្ជូន​អោយ ​វិល​ត្រឡប់​ទៅ​ ប្រទេស​កម្ពុជា​វិញ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *