ករណីគ្រោះ ថ្នាក់ចរាចរណ៍ ​ក្រឡាប់រថយន្ដដឹក ពលករខ្មែរ បណ្តាលអោយ ស្លាប់​ ០១នាក់​ របួស ១៤ នាក់ក្នុង ខេត្តចាន់បូរី ប្រទេសថៃ

(ប្រទេសថៃ)៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ចំនួន១៤នាក់ បានរងរបួសធ្ងន់ ស្រាលនិងម្នាក់ ទៀតបានស្លាប់ភ្លាមៗ នៅនិងកន្លែងបន្ទាប់ ពីមានករណីក្រឡាប់ រថយន្តថៃដឹកពលករខ្មែរ មួយគ្រឿងហេតុការ នេះកើតឡើងកាល ពីព្រឹកថ្ងៃទី១០ខែវិច្ចិកា រឆ្នាំ២០១៩វេលាម៉ោង០៩ និង០០នាទីនៅផ្លូវ ជាតិមួយកន្លែង ស្ថិតក្នុងតំបន់ស្រុក សយដាវខេត្ត ចាន់បូរីប្រទេសថៃ។

បើយោតាមរបាយការ សមត្ថកិច្ចថៃខេត្ត ចាន់បូរីបានអោយដឹង ថាករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តមួយគ្រឿង ខាងលើនេះបានដឹក ពលករខ្មែរដែលទៅធ្វើ ការបេះផ្លែឈើ (ផ្លែតាង៉ែន) និងបណ្តាលអោយមាន មនុស្សចំនួន១៥នាក់ បានរងរបួសធ្ងន់និង ស្រាលនៅក្នុងនោះ ក៏មានពលករខ្មែរម្នាក់ បានស្លាប់បាត់បង់ អាយុជីវិតភ្លាមៗ នៅកន្លែង ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់ រថយន្តនេះផងដែរ។

ក្រោយ​ពេល ​កើតហេតុភ្លាមៗ​ សមត្ថកិច្ចថៃបានចុះ ពិនិត្យកន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យសយដាវ និង​មន្ទីរពេទ្យ​ប្រាក់​ប៉ុកក្លៅ​ ក្នុងខេត្តចាន់បុរី ដើម្បីជួយសង្រោះបន្ទាន់ ។

សមត្ថកិច្ចថៃបាន បញ្ជាក់ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើក​នេះ​គឺ​បណ្ដាល ​មក​ពី​រថយន្ដ​បែក កង់​ទើបបណ្តាល ឲ្យរថយន្តក្រឡាប់ តែម្តងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *