រយៈពេលបីថ្ងៃនៃ ព្រះរាជពិធី បុណ្យអុំទូក ខេត្តកែបទទួល បដិសណ្ឋារកិច្ចភ្ញៀវ ទេសចរណ៍ប្រមាណ ជិត១០ម៉ឺននាក់

(ខេត្តកែប)៖ នៅក្នុងរយៈពេលបី ថ្ងៃនៃព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រមណីយដ្ឋានឆ្នេរកែប ទទួលបដិសណ្ឋារ កិច្ចភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ប្រមាណជិត១០ម៉ឺននាក់។

បើយោងតាម របាយការណ៍របស់ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងរយៈពេលបីថ្ងៃ នៃឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រមណីយដ្ឋានខេត្តកែប មានក្រុមអ្នក ទេសចរណ៍ ជាតិ-អន្តរជាតិ ចូលមកសម្រាក លម្ហែរ កម្សាន្តចំនួនសរុប ៩៩.៨០៦នាក់ បើធៀបនឹងឆ្នាំ ២០១៨ដែលមានត្រឹម ចំនួន៩៦.៧៤១នាក់ គឺកើនឡើង ៣.០៦៥នាក់ ស្មើនឹង៣,១៦%។

នោក្នុង របាយការណ៍ បានបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវ ទេសចរណ៍ដែលមក ទស្សនាកម្សាន្តនា ឱកាសបុណ្យអុំទូក មានភ្ញៀវជាតិចំនួន ៩៧.៥២៨នាក់ និងភ្ញៀវអន្តរជាតិចំនួន ២.២៧៨នាក់។ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេលបី ថ្ងៃនេះនៅក្នុង រមណីយដ្ឋាន ឆ្នេរកែប ក៏ដូចជាតំបន់ ទេសចរណ៍ជា ច្រើនទៀតក្នុងភូមិ សាស្ត្រខេត្ត ពិតជាទទួល បានសុខ សុវត្ថិភាព និងមានរបៀប រៀបរយ សណ្តាប់ធ្នាប់ល្អ គ្មានបទល្មើស ណាមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាប ផងដែរថា ការរៀបចំព្រះរាជពិ ធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩នេះ មិនថានៅរាជ ធានីភ្នំពេញ ឬគ្រប់បណ្តាខេត្ត ក្រុង និងតាមមូលដ្ឋាន នានាទូទាំងប្រទេស  ពិតជាបង្កលក្ខណៈ ល្អប្រសើរ ដោយប្រជាពលរដ្ឋ បាននាំក្រុមគ្រួសារ ដើរកម្សាន្តនៅ គ្រប់ទិសទី ពិសេស នៅតាមតំបន់ទេស ចរណ៍នៅទូទាំងព្រះរាជា ណាចក្រកម្ពុជាយ៉ាង សប្បាយរីករាយ ពោលគឺមិនខ្វល់ពី ក្រុមឧទ្ទាមដែលចង់ បង្កភាពអសន្តិ សុខនោះឡើយ។

ស្របពេលជា មួយគ្នានេះដែរ គេសង្កេតឃើញ ប្រជាពលរដ្ឋនៅ គ្រប់មូលដ្ឋានមាន ក្តីរីករាយ ដោយបានចូលរួម ពិសារអំបុកដើម្បី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនជឿ នឹងពាក្យញុះញង់  និងការបោកបញ្ឆោត របស់ជនក្បត់ជាតិ ដែលមានទណ្ឌិត សម រង្ស៉ី ជាមេក្លោងឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *