មានភ្ញៀវទេសចរជាតិ អន្តរជាតិថ្ងៃទី៨ធ្លាក់ ចុះយ៉ាងខ្លាំងថ្ងៃបន្តកើន ឡើងវិញក្នុងអំឡុងបុណ្យ អុំទូកថ្នាក់អកអំបុក និងសំពះព្រះខែ

(ខេត្តបន្ទាយមានជ័យ)៖ នៅខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរជាតិនិង អន្តរជាតិថ្ងៃទី៨ធ្លាក់ ចុះយ៉ាងខ្លាំងថ្ងៃបន្ត កើនឡើងវិញក្នុងអំឡុង ពិធីព្រះរាជពិធីបុណ្យ ឯករាជ្យជាតិនិងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប ខែវិច្ឆិកាឆ្នាំ២០១៩ នេះ។

យោងការពិនិត្យនិង យកព៍ត័មានជាក់ស្តែង បានឃើញថាទាំងភ្ញៀវ ជាតិនិងអន្តជាតិបាន ថយចុះយ៉ាង គំហុកក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចេញ ចូលទៅថៃនិងចូល មកស្រុកខ្មែរ។មន្ត្រីនគរបាលប៉ុស្ត៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាចាប់តាំងពីថ្ងៃ ទី៨ខែវិច្ឆិកា  មកចំនួនអ្នកដំណើរ ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ ជនជាតិខ្មែរនិងជនជាតិ បរទេសដែលចេញ ចូលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតបាន ធ្លាក់ចុះដ៏គំហុកសូម្បី ភ្ញៀវជនជាតិថៃមក លេងល្បែងដូចសព្វ មួយដងនៅកាស៊ី ណូនានានៅក្រុង ប៉ោយប៉ែតខេត្តបន្ទាយ មានជ័យក៏មានតិចតួចដែរ។

ព្រោះថាថ្ងៃទី៩វិច្ឆិកានេះ ជាបុណ្យឯករាជ្យ ជាតិនិងជាព្រឹត្តិការណ៍ ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ មានពួក ក្រុមឧទ្ទាមក្បត់ជាតិ មានទណ្ឌិតសម រង្សីជាមេខ្លោងនិងបក្ខ ពួកនៃអតីតគណបក្ស សង្គ្រោះជាតិបាន ប្រកាសថាធ្វើមាតុ ភូមិនិវត្តន៍មកប្រទេស កម្ពុជាតាមច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកងកម្លាំងចម្រុះ ឈរជើងនិងពង្រាយពង្រឹង សន្តិសុខដ៏ច្រើនស្អេកស្កះ ដូច្នេះហើយទើបចំនួន អ្នកដំណើរនិងភ្ញៀវ ទេសចរណ៍ជាតិនិង អន្តរជាតិមានត្រឹមរាប់ រយនាក់ដែលឆ្លង ដែនទៅមកតែប៉ុណ្ណោះ។

ប៉ុន្តែលោកឈឿនសេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថានៅ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងអំឡុងថ្ងៃ បុណ្យឯករាជ្យ៩វិច្ឆិកា និងជាចលនាហូប អំបុកតេជោសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងភូមិសាស្ត្រ ខេត្តមានពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនិងយុវជន ជិត៦ម៉ឺននាក់ ចូលរួមកំសាន្តសប្បាយ ។

លោកបានបន្តថាលុះ ពេលបន្ទាប់មក ពិសេសក្នុងអំឡុង ព្រះរាជពិធីបុណ្យ ឯករាជ្យជាតិនិង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែថ្នាក់ជាតិ ថ្ងៃទី៩ដល់១២ខែវិច្ឆិកា ឆ្នាំ២០១៩ នេះទាំងប្រជាពលរដ្ឋបាន ធ្វើដំណើរធម្មតា បានពាក់កណ្តាល ឡើងវិញក្នុងការធ្វើដំ ណើរទៅកំសាន្ត នៅរមណីយដ្ឋាននានា ។

តាមការអះអាង របស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានប្រាប់ឲ្យដឹ ងថាថ្ងៃពេញបរមីជា ថ្ងៃបញ្ចប់ក្នុង ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែដោយមានការ ចូលរួមអបអរសាទពី អាជ្ញាធរ និង សមត្ថកិច្ច ប្រជាពលរដ្ឋ គ្រប់ ជាន់ថ្នាក់រាប់ម៉ឺន នាក់មកលេង ក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះពេលយប់និង ត្រូវបានយក ចិត្តទុកដាក់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបាន ល្អ ដើម្បីការពារ ប្រជាពលរដ្ឋ និង ទេសចរណ៍បាន មកសប្បាយរីករាយ នៅក្នុង ពិធីបុណ្យនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋទាំងអស់ ដែលបានមកទស្សនា ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះពេលយប់ បើកបរចេះគោរព ច្បាប់ ចរាចរណ៍ ក្នុងកំឡុងពិធីនោះ គ្មានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង ជាដុំកំភួននោះឡើយ ប្រជាពលរដ្ឋបាន សេចក្តីសុខគ្រប់ៗគ្នា ផងដែរ។

លោកក៏បានជូន ពរបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយ មានជ័យទាំងឲ្យជួប និងតែសេចក្តីសុខ  សំណាងល្អ និង បាន សប្បាយរីករាយ នៅក្នុង ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែឲ្យបាន គ្រប់គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *