ពូដេកពេទ្យ ក្មួយដេកទ្រុង ព្រោះតែទំនាស់ ពាក្យសំដីនិងគ្នាក៏កើតជា​ អំពើហិង្សាក្មួយហ៊ាន កាប់ពូឯងនិងកាំបិតប៉័ង តោដេរអស់១៤ថ្នេរ

(ខេត្តកណ្តាល)៖ ពាក្យសម្តីឌឺដងដាក់ គ្នារវាងពូនិងក្មួយក្លាយ អំពើហឹង្សាបណ្តាល អោយក្មួយចិត្តសឿង ហ៊ានកាប់ពូឯង និងប៉័ងតោដេរអស់ ១៤ថ្នេហេតុការនេះ កើតឡើងកាលពី រសៀលថ្ងៃទី១២ខែ វិច្ចិការឆ្នាំ២០១៩ វេលាម៉ោង១៤និង ០៥នាទីនៅចំណុច ភូមិកោះប្រាក់ឃុំភូមិ ធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនដៃដល់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះរ៉នពិសិដ្ឋ ភេទប្រុសអាយុ ២០ឆ្នាំមានមុខរបរ មិនពិតប្រាកដរស់ នៅក្នុងភូមិកោះ ប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាក្មួយជនរងគ្រោះ។

ចំណែកជនរង គ្រោះមានឈ្មោះ ជឿន ប៊ុនថងភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិ កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរងរបួសថ្ពាល់ ផ្នែកខាងឆ្វេងបណ្តាល អោយដាច់រយ៉េះចេញ ឈាមនិងដេរ អស់ចំនួន១៤ថ្នេរ។

កម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមានកាំបិត ប៉័ងតោចំនួន ១ផងដែរ។

សមត្ថកិច្ចបាន អោយដឹងទៀត ថាមុនពេលកើត ហេតុជនរសងគ្រោះ និងជនដៃដល់ជា ពូនិងក្មួយបាន ឈ្លោះប្រកែកគ្នា ដោយប្រើពាក្យសម្តី ដៀមដាមដាក់គ្នា ទៅវិញទៅមក បន្ទាប់មកជន រងគ្រោះបានរើស ដុំថ្មកប់ទៅលើ ជនសង្ស័យចំនួន ០៣ដុំថ្មតែ មិនត្រូវហើយ ជនសង្ស័យបាន ទាយចានថ្ម០១ គប់មកលើជនរងគ្រោះ ចំសៀតផ្កាខាងឆ្វេង ពេលនោះជនសង្ស័យ ខឹងពេកក៏បានដើរចូល ទៅក្នុងផ្ទះយកកាំបិត ប៉័ងតោមកកាប់ជន រងគ្រោះមួយកាំបិត ចំថ្ពល់ខាងឆ្វេង បណ្តាលអោយរងរបួស ដាច់រយ៉េះចេញឈាម ថ្នេរចំនួន១៤ថ្នេរ។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលភូមិធំក្រោយ ពេលទទួលបាន ពាក្យបណ្តឹងភ្លាម កំលាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើត ហេតុនិងបាននាំ ខ្លួនជនសង្ស័យមក ប៉ុស្តិ៍ដើម្បីធ្វើការសាក សួរកសាងសំណុំរឿង និងបញ្ជូនជន សង្ស័យទៅ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ អនុវត្តតាមនិតិ វិធីច្បាប់បន្ត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *