សមត្ថកិច្ចឃាត់ ខ្លួនបុរសល្មោភកាម ម្នាក់រំលោភកូន ចុងអាយុ៥ឆ្នាំបាន សម្រេច២ដង ក្នុងស្រុកវ៉ារិន

(ខេត្តសៀមរាប)៖ ជនសង្ស័យម្នាក់ត្រូ វបានកម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុកវ៉ារិន ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានពាក្យ បណ្តឹងពីជីដូនម្នាក់ (ត្រូវជាម្តាយក្មេង) សម្រេចចិត្តប្តឹងពីបទ ករណីរំលោភកូន ចុងខ្លួនឯងបាន២ លើកកាលពីខែ កក្តដាឆ្នាំ២០១៩ ហេតុការណ៍ឃាត់ខ្លួន នេះធ្វើឡើងពី វេលាម៉ោង១២និង ០៣នាទីនាថ្ងៃទី១៣ ខែវិច្ចិការឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោក កណ្តាលឃុំល្វា ក្រាំងស្រុកវ៉ារិន ខេត្តសៀមរាប។

លោក វរសេនីយ៍ ហុង ប៉ូហេង បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆកាឆ្នាំ២០១៩នេះថា បន្ទាប់ពីកម្លាំងនគរបាល ស្រុកវ៉ារិន នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង០៣នាទី សមត្ថកិច្ចបានទទួលបណ្តឹង ពីឈ្មោះ ឃួន វ៉ន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិ គោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានរៀបរាប់ប្រាប់ថា មានឈ្មោះ ព្រឿង  សំ ភេទប្រុស (ជាកូនប្រសារ) បានប្រព្រឹត្ត សកម្មភាពចាប់ រំលោភសេពសន្ថវៈ ទៅលើឈ្មោះ ស.ច.រ ភេទស្រីអាយុ ០៥ឆ្នាំ (ជាចៅស្រីរបស់គាត់) កាលពីថ្ងៃទីមិនចាំ នៅអំឡុង ខែភ្ជុំបិណ្ឌ ក្នុងឆ្នាំ ២០១៩នេះ។

លោកបន្ថែមថា កាលពីថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យខាង លើត្រូវជាឪពុកចុង របស់ជនរងគ្រោះ ឈ្មោះ ស.ច.រភេទស្រី អាយុ ០៥ឆ្នាំ មានទីលំនៅ ជាមួយគ្នា ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានធ្វើសកម្មភាពលួង លោមជនរងគ្រោះ យកទៅរំលោភ សេពសន្ថវៈ បានសម្រេចចំនួន២លើក នៅចំណុច ត្រពាំងចារ្យ ស្ថិតនៅខាងត្បូង ភូមិកើតហេតុខាងលើ ។

ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញបានចុះ ស្រាវជ្រាវដល់ទីក ន្លែងកើតហេតុ និងនាំជនសង្ស័យខាងលើមក ធ្វើការសាកសួរ កំណត់ហេតុស្រង់ចម្លើយ បានឆ្លើយសារភាព ប្រាប់នគរបាលជំនាញ ថា ពិតជាបាន ប្រព្រឹត្តសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះចំនួន២លើក ពិតប្រាកដមែន។

បច្ចុប្បន្នជន សង្ស័យត្រូវបាន កម្លាំងនគរបាល ស្រុកវ៉ារិន កំពុងរៀបចំសំណុំ រឿងនេះទៅ ការិយាល័យ ជំនាញនៃស្នង ការដ្ឋានខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *