សពក្មេងស្រី អាយុ៥ឆ្នាំប្រទះ ឃើញក្នុងស្រះ គេសង្ស័យករណី រំលោភសម្លាប់នៅ ក្នុងស្រុករលាប្អៀរ

(ខេត្តកំពង់ឆ្នាំង)៖ សពកុមារីម្នាក់ត្រូវបាន គេប្រទះឃើញស្លាប់ យ៉ាងអាណោចអាធ៌ម ក្នុងស្រះមួយ កន្លែងបន្ទាប់ ពីក្រុមគ្រួសារសាច់ ញាតិនិងសមត្ថកិច្ច ស្វែងរកអស់រយៈ ពេលមួយព្រឹកធំហេតុការ ប្រទះឃើញសាក សពកុមារីនេះកើត កាលពីរសៀលថ្ងៃ ទី១២ខែវិច្ចិការឆ្នាំ២០១៩ វេលាម៉ោង០៣និង៣០ នាទីនៅចំណុច ស្រះមួយកន្លែងក្នុង បរិវេណវត្តកង មាសស្ថិតក្នុងភូមិកង មាសឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពងង់ឆ្នាំង។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា សពកុមារីរងគ្រោះ នេះមានឪពុកឈ្មោះ យានកែមអាយុ៣៧ឆ្នាំ ម្តាយឈ្មោះ ណយយានអាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិកង មាសឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាបើយោងតាមការរៀបរាប់របស់ឪពុកម្តាយកុមារីគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថាពួកគាត់មានកូនទាំងអស់ចំនួន៥នាក់ស្រី៤នាក់មានកូនច្បងអាយុទើបតែ១៥ឆ្នាំចំណែកកុមារីរងគ្រោះគឺជាកូនទី៤មានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។
នៅមុនពេលកើត ហេតុនាយប់ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃ ពិធីបុណ្យអកអំបុក សំពះ ព្រះខែ ខណៈនោះនៅ ក្នុងវត្តកងមាសស្ថិត ក្នុងភូមិកើតហេតុ ខាងលើនេះ ក៏មានរៀបចំពិធី បុណ្យអកអំ បុកសំពះ ព្រះខែផងដែរ។
ហើយនៅក្នុងយប់កើត ហេតុនោះផងដែរ ឪពុកម្ដាយកុមាររី រងគ្រោះរួមទាំងកូន បីនាក់ផ្សេងទៀតក៏ បាននាំយក ចេកអំបុកទៅ ចូលរួមក្នុងពិធី បុណ្យនៅឯវត្ត ដោយទុកឲ្យកូន តូចៗ២នាក់បងប្អូន ដែលកូនប្អូនមាន អាយុ៣ឆ្នាំ ដេកនៅលើ គ្រែជាមួយនៅក្រោមផ្ទះ។
នៅម៉ោងប្រមាណ១១យប់ពួកគាត់ជាឪពុកម្តាយនិងកូនៗ៣នាក់ទៀតក៏បានត្រឡប់ពីវត្តមកដល់ផ្ទះស្រាប់តែឃើញកូនប្អូនដេកនៅលើគ្រែម្នាក់ឯងបាត់កូនច្បង(កុមារងគ្រោះ)ក៏មាន ការភ្ញាក់ផ្អើលឆោឡោឡើង និងបាននាំគ្នាដើររកទាំង យប់នៅគ្រប់ទីកន្លែងតែរកមិនឃើញ ។
លុះព្រឹកឡើង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះក្រុម គ្រួសារបាន រាយការណ៍ជូនសមត្ថ កិច្ចមូលដ្ឋាន ដើម្បីឱ្យជួយ ស្រាវជ្រាវរក ហើយក្រុមគ្រួសារ និងប្រជាពល រដ្ឋក្នុងភូមិជាច្រើន នាក់ក៏បាននាំគ្នា បន្តដើររកនៅ គ្រប់ទីកន្លែងក្នុង បរិវេណភូមិ ជុំវិញភូមិ និងក្នុងបរិវេណវត្ត រហូតដល់ម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែលដោយ មានការសង្ស័យ អ្នកភូមិក៏បាននាំគ្នាចុះ រាវក្នុងទឹកស្រះមួយកន្លែងក្នុង បរិវេណវត្តដែលក្នុង ទឹកស្រះនោះសំបូរ ទៅដោយកំប្លោក ជុំជិតផងដែរ បន្ទាប់មកក៏បាន ប្រទះ ឃើញសពកុមារី រងគ្រោះស្លាប់នៅក្នុង ទឹកស្រះនោះបាត់ ទៅហើយ។
សពកុមារីរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យ ឃើញមានស្នាក ស្នាមដាច់រហែក ប្រដាប់ភេទ និងមានស្នាមជា ច្រើនកន្លែងទៀត ដែលសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា ការស្លាប់របស់កុមារី រងគ្រោះខាងលើនេះ គឺជាអំពើឃាតកម្ម ដោយជនល្មើស បានចាប់រំលោភរួចសម្លាប់ បោះចូលទៅក្នុង ទឹកស្រះដើម្បីបំបាត់ ភស្តុតាងតែម្ដង សពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ជូនទៅ ក្រុមគ្រួសារ ដើម្បីយកចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជនល្មើស មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ នោះទេ ក៏ប៉ុន្តែសមត្ថកិច្ច កំពុងតែធ្វើការស្រាវ ជ្រាវវែកមុខ រកជនល្មើស ដើម្បីយកមកផ្ដន្ទា ទោសទៅតាមផ្លូវ ច្បាប់អោយខានតែ បាននៅពេល ឆាប់ៗខាងមុខ នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *