ម្ចាស់រវល់ទៅលេង ស្រុកកំណើត ចាក់សោរឃ្លាំងចោល ត្រូវក្រុមចោរគាស់ លួចសម្ភារៈ អ្នកជិតខាងឃើញជួយ ឃាត់បានម្នាក់ ប្រគល់អោយ សមត្ថកិច្ច

(ភ្នំពេញ)៖ ជនសង្ស័យមានគ្នា២ នាក់ធ្វើសកម្មភាព គាស់ឃ្លាំងជួសជុល រថយន្តមួយកន្លែង និងបានលួចសម្ភារៈ ក្នុងឃ្លាំងមួយចំនួន ខណៈពេលម្ចាស់គេ ចាក់សោរបិតទ្វាចោល ទៅលេងស្រុកត្រូវបានអ្នក​ជិតខាងឃើញ ស្រែកឆោឡោដេញ ចាប់បានម្នាក់និងម្នាក់ ទៀតរត់គេខ្លួនបាត់ ហេតុការនេះ កើតឡើង កាលពីរសៀល ថ្ងៃទី១២ខែវិច្ចិការ ឆ្នាំ២០១៩វេលាម៉ោង ១៤និង២០នាទី នៅចំណុច ឃ្លាំងជួលរថ យន្តក្នុងក្រុម១ ផ្លូវបេតុងស្ថិតក្នុងភូមិ ព្រៃស្ពឺសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យឃាត់បានមាន ឈ្មោះព្រីងសុខខេងភេទ ប្រុសអាយុ២៤ ឆ្នាំមានមុខរបរមិន ពិតប្រាកដស្នាក់ នៅសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិង បក្ខពួកម្នាក់ទៀត មានឈ្មោះសំ​ សំបូ​រ ហៅរូ​ ភេទប្រុសអាយុ៣៤ឆ្នាំ​ ស្នាក់នៅភូមិព្រៃល្វា​ សង្កាត់ព្រៃស្ពឺ​  សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញបានរត់​​ គេចខ្លួនចោលម្ចាស់ម៉ូតូ។

បើយោងតាម ប្រភពខាងលើ ពីឈ្មោះ ព្រីង សុខខេង​ ភេទស្រីអាយុ៣៤ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅបន្ទប់ជួល​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញបាន ប្រាប់អោយដឹងថាគាត់ ត្រូវជាម្តាយមីង ម្ចាស់ឃ្លាំងហើយ ម្ចាស់ឃ្លាំងជួសជុល រថយន្តខាងលើ នេះមានឈ្មោះ សានជីមី។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមានម៉ូទ័រកាត់ដែកមួយ​ ម៉ូទ័រឆាបមួយ​ ប៉ុស្តិ៍ផ្សារ១​ និងសម្ភារះមួយចំនួន ទៀតក្រោយពី បានដកហូតវត្ថុតាង ខាងលើនិងបាន ប្រគល់ជនរង គ្រោះវិញភ្លាមៗ ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ បន្តរអោយផ្នែកជំនាញ នៃអធិការនគរ​ បាលខណ្ឌពោធិ៍សែនជ័យ  ដើម្បីអនុវត្ត​បន្តតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *