អ្នកដំណើរហួសចិត្ត ដោយឃើញបុរសម្នាក់ មានប្រូក្រាមនៅដៃមួយ ចាច់ដើរហុចឲ្យអ្នកដំណើរ សុំលុយអួតថាយក ទៅជួយកុមារកំព្រា

(ខេត្តបន្ទាយមានជ័យ)៖ អ្នកដំណើរហួសចិត្ត ដោយឃើញបុរសម្នាក់ តាំងខ្លួនឯងជាជន សប្បុរសធម៍ នៅក្នុងដៃមានប្រូក្រាម មួយក្តាប់ដើរហុចឲ្យ អ្នកដំណើរសុំលុយអួត ថាយកទៅជួយកុមារកំព្រា នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នៅចំណុច ទីប្រជុំជនបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្ល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកដំណើរម្នាក់បាន ប្រាប់អ្នកយកព័ត៌មានឲ្យ ដឹងថានៅវេលាម៉ោង ប្រហែលជា១០ព្រឹកនោះ មានយុវជនម្នាក់ស្លៀក ពាក់ឯកសណ្ឋាន ជាអ្នកធ្វើការខោខ្មៅ អាវផ្ទៃមេឃនៅក្នុង ដៃមានប្រូក្រាមមួយក្តាប់ដើរ ហុចឲ្យអ្នកដំណើរ សុំលុយអួតថាយក ទៅជួយកុមាកំព្រាដោយ ទឹកមុខញញឹមរៀងញ ញើតព្រោះគ្មាន អ្វីជាទីសំអាងថាខ្លួន ជាជនសប្បុរសធម៍ គ្មានកាត អ្នកដំណើរភាគច្រើន ជាពលករមកពីស្រុកថៃ អ្នកខ្លះក៏ឲ្យតែអ្នកខ្លះ ទៀតសើចនិងធ្វើការ ហួសចិត្តយ៉ាងខ្លាំងព្រោះ សំអាងថាមានរូនរាង ស្អាតបាទនិងគេ ដែរមិនគិតរកការ ងារធ្វើបែជាឆ្លៀត ឪកាសដើររ៉ៃអង្កៀស ថាខ្លួនជាសប្បុរសជន យកលុយរបស់គេឲ្យ យកទៅធ្វើមាន ធ្វើបានដោយគ្មាន ការអៀនខ្មាសបន្តិច ទាល់តែសោះ។

គួរបញ្ជាក់ផងដែរ ថានៅពេលចូលឆ្នាំខ្មែរ មានកន្លងមក ស្រី ប្រុស មួយក្រុមមានគ្នា ២នាក់ទៅ៤នាក់ក៏បានដើរ ហុចប្រូក្រាមឲ្យ អ្នកដំណើរហើយបាន តាំងខ្លួនឯងអួតថាយក ទៅជួយកុមារកំព្រានៅឯ ប្រទេសជួបគ្រោះថ្នាក់ ធម្មជាតិ នៅទីប្រជុំជននិង ចំណតបេនឡានក្រុង ជុំៗដោយពុំមាន សមត្ថកិច្ចនៅយាមកាម នៅទីនោះ។

កន្លងមកសមត្ថកិច្ច បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថា ជនណាដែល យកតួនាទីតាំងខ្លួន ជាសប្បុរសជន ដើរបោកប្រាស់ ប្រជាពលរដ្ឋនោះជា ជនល្មើសខុសនិងច្បាប់ហើយ។

បើប្រជាពលរដ្ឋ ណាបានជួបមនុស្ស ធុននេះមេត្តារាយការណ៍ ឲ្យសម្ថកិច្ចនៅជិតនោះ ជាបន្ទាន់ដើម្បី ឲ្យសមត្ថកិច្ចចុះ ទៅឃាត់ខ្លួនបញ្ជូន ទៅតុលាការដាក់ ទោសតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *