ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅជើងភ្នំភូមិ ពិការមានការភ័យតក់ ស្លុតយ៉ាងខ្លាំងដោយ សារតែជើងភ្នំមានដីបាក់ លាន់ដូចរន្ទះធ្លាក់សំដៅមក ផ្ទះពួកគាត់នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅ ចំណុចភ្នំភូមិពិការ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋម្នាក់ មានឈ្មោះម៉ាង ស្រីនាង ស្រី អាយុ៤០ រស់នៅចំណុចកើត ហេតុបានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថានៅវេលាម៉ោង១១ ថ្ងៃត្រង់នោះគាត់កំពង់ ដេកលេងនៅក្នុងផ្ទះស្រាប់ តែមានសំលេងចេញ ពីជើងភ្នំយ៉ាងខ្លាំងរក សំលេងអ្វីមកប្រដូចពុំ បានពេលនោះគាត់បាន ចេញពីផ្ទះមើលទៅជើងភ្នំ ស្រាប់តែឃើញមាន ថ្មផ្ទាំងធំៗបាក់ពីលើកំពូល ភ្នំដូចរញ្ជួយផែនដីធ្លាក់មក ទើលើចំរាក់ក្រោមឃើញ ហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋនាំកូនចៅ រត់ចេញពីផ្ទះយ៉ាង ប្រញាប់ព្រោះខ្លាចផ្ទាំង ថ្មធ្លាក់មកដល់ផ្ទះ ពួកគាត់ធ្លាក់ចំកូន ចៅអាចស្លាប់។

ប្រជាពលរដ្ឋនោះបាន បញ្ជាក់ប្រាប់ឲ្យដឹង ទៀតថាកាលពីប៉ុន្មានឆ្នាំ មុនមានគ្រឿងចក្រគ្រប់ ប្រភេទដូចជា ម៉ៃខូ និង រថយន្តដឹកដីជាច្រើន គ្រឿងមកជីកកកាយ យកអាចម៍ដីលក់យ៉ាង អាណាធិបតេយ្យមាន ជំរៅជាច្រើនម៉ែត្រ ពីកំពូលភ្នំដល់ជើង ភ្នំគេពុំដឹងថាការជីក កកាយដីលក់មានការ អនុញ្ញាតិពីមន្ទីរ ឧស្សាហកម្មរ៉ែនិង ថាមពលនោះទេទើបគេ ឈប់អនុញ្ញាតិឲ្យជីកដី នៅកន្លែងនេះបន្តទៀត ប្រហែល២ ខែតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានបញ្ជាក់ ប្រាប់បន្តទៀតថា ប្រជាពលរដ្ឋរស់នៅ ចំណុចនោះសព្វថ្ងៃ មានការភិតភ័យ យ៉ាងខ្លាំងព្រោះ ដីនៅចំណុចជើងភ្នំនោះ នៅបន្តបាក់ថ្មទាំងផ្ទាំងៗ បន្តទៀតបើសិន អាជ្ញាធរពុំមានការ  ទប់ស្កាត់នោះទេ។

គួរបញ្ជាក់ផងដែរ ថាអាជ្ញាធរខេត្តបន្ទាយ មានជ័យបានសម្រេច អនុញ្ញាតិឲ្យក្រុមហ៊ុន តាន់គឹមអេង កាយភ្នំដូងព្រះដើម្បីក សាងពហុកីឡាដ្ឋាន លើផ្ទៃដី៧ហិចតាស្ថិត នៅភ្នំដូងព្រះស្ថិត ភូមិអូរអំបិល  សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅជាប់និងជើងភ្នំដែល ដីបាក់នោះដែរសព្វថ្ងៃ នេះគេឃើញមាន គ្រឿងចក្រប្រភេទ អែស្កា៥ទៅ៦គ្រឿង កំពុងធ្វើសកម្មភាព កាយដីភ្នំផ្នែកខាង ជើងដែលមានសកម្មភាព កាយដីយ៉ាងសរស្រាក់ សស្រាំហើយដែលមាន រថយន្តដឹកដីចេញ ចូលមិនតិចជាង៣០ គ្រឿងទេ។

គេអនុញ្ញាតិឲ្យ ក្រុមហ៊ុនតាន់គឹមអេង កាយដីភ្នំដួងព្រះ សំរាប់កសាងពហុកីឡាដ្ឋាន នេះឲ្យបានឆាប់ រួចរាល់ទើបមាន រថយន្តដឹកដីសំរុកដឹក ដីដើម្បីកសាងសង់ ពហុកីឡាដ្ឋានលើដី៧ ហិចតានៅភ្នំដូងព្រះ ឲ្យបានសម្រេច នៅថ្ងៃខាងមុខនេះ សំរាប់ឲ្យក្រុម កីឡាចូលហាត់កីឡា គ្រប់ប្រភេទត្រៀមនិង ប្រគួតនៅឆ្នាំ២០២៣ ជាលក្ខណះអន្តរជាតិ។

ក្រុមហ៊ុនតាន់គឹមអេង ទទួលសិទ្ធិកាយដីភ្នំ ពង្រាយដីនិងលុបរណ្តៅ ចាស់ដែលអាចប្រើ ប្រាស់ដីរាប់លាន ម៉ែត្រគីបហើយត្រូវ កាយដីចេញខ្លះព្រោះ ដីលើសដើម្បីគម្រោង កសាងពហុកីឡាដ្ឋាន ដែលខេត្ត មួននេះកំពុង រកដៃគូវិនិយោគ កសាងពហុកីឡាដ្ឋាន ក្នុងខេត្តបន្ទាយមាន ជ័យតែរហូតមកដល់ពេល នេះគេពុំទាន់ឃើញ ចេញជារូបរាងជាពហុ កីឡាដ្ឋានក្នុង ខេត្តបន្ទាយមានជ័យ បន្តិចនៅឡើយទេ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *