សកម្មជនអតីត បក្សសង្គ្រោះជាតិ ២នាក់នៅកំពត ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្រោយការអំពាវ នាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី!

(ខេត្តកំពត)៖ បន្ទាប់ពីមានការអំពាវ នាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះក្នុង ពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការ នៅ រោងចក្រស៊ីម៉ង់តិ៍ថៃ ប៊ុនរ៉ុង នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានចេញបទបញ្ជា ឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយ ព្រះរាជអាជ្ញា ពាក់ព័ន្ធករណីប្រជាពល រដ្ឋទាំងឡាយណាដែល លង់ខ្លួនចាញ់បោកទណ្ឌិត សម រង្ស៉ី រហូតមានការចាប់ខ្លួន និងដាក់ពន្ធនាគារ ភ្លាមៗនោះសកម្មជន របស់អតីត គណបក្សសង្គ្រោះជាតិ ២នាក់ត្រូវបានតុលាការ ដោះលែងឲ្យនៅ ក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើ សុំរបស់សាម៉ីខ្លួន។

ក្នុងនោះស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ ឃុំខ្លួនក្នុងពន្ធគារ រយៈពេលជាង១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំង ក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួម ផែនការក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេ លង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះ លែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការ ត្រួតពិនិត្យរបស់ តុលាការដដែល។

បើយោងតាមពាក្យ សុំនៅក្រៅឃុំរបស់ជន ត្រូវចោទទាំង២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្ម ភាពនានា ដែលបង្កឡើង ដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្ស សង្គ្រោះជាតិនោះ ទៀតឡើយ  ថែមទាំងបានសន្យា ចូលមកតុលាការ គ្រប់ពេលវេលា នៅពេលដែលមាន ការកោះហៅពី សាលាដំបូងខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *