វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងកែប ឆ្នាំទី១ អាណត្តិទី៣

(ខេត្តកែប)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណតិ្តទី៣ ត្រូវបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតីភាព លោក អ៊ិន ស៊ុន ប្រធានក្រុមប្រឹក្សា ក្រុងកែប និងលោកស្រី ទិត សុខា អភិបាល នៃគណៈអភិបាលក្រុងកែប។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញ ចូលរួមពីអស់លោកជា សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មួយចំនួនក្នុងខេត្ត  កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំណុះ សាលាក្រុងកែបផងដែរ។

មានមតិក្នុងអង្គ វេទិកាខាងលើ លោក អ៊ិន ស៊ុន ប្រធានក្រុម ប្រឹក្សាខេត្តកែប បានលើកឡើងថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ បានបង្ហាញនូវតួនាទី របស់ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ព្រមទាំងលទ្ធផល សំខាន់ៗដែលរដ្ឋបាល ក្រុងទទួលបានតាមរយៈ ការអនុវត្តសកម្មភាព នាពេលកន្លង មកក្នុងការឆ្លើយ តបជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពល រដ្ឋនៅក្នុងក្រុងកែបទាំងមូល។

លោកបានបញ្ជាក់ទៀតថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះ យោបល់ជាមួយ អ្នកចូលរួមទាំងអស់ ហើយបានរកឃើញ នូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្រុង ដោយយកបញ្ហាទាំង នោះទៅពិនិត្យពិចារណា ក្នុងការឆ្លើយតបដើម្បីលើក កម្ពស់ដល់ជីវភាព រស់នៅរបស់បង ប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះយើងត្រូវ ពង្រឹងនិងជំរុញដល់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងកិច្ច អភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណង ពង្រឹងយន្តការ តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ព្រមទាំងការលើក កម្ពស់គោលការណ៍ អភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ដែលមាន ធាតុសំខាន់ៗចំនួន ៨ចំណុច រួមមាន៖ ទី១-ភាពជាតំណាងសាធារណៈ ,២-ស្វ័យភាពមូលដ្ឋាន ,៣-ការពិគ្រោះយោបល់ និងការចូលរួម ,៤-ការឆ្លើយតប និងគណនេយ្យភាព ,៥-ការលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងមូលដ្ឋាន ,៦-ការលើកស្ទួយសមធម៌ ,៧-តម្លាភាព និងសុច្ចរិតភាព ,៨-វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *