សិក្ខាសាលាចែក រំលែកបទពិសោធន៍ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

(ខេត្តកែប)៖ សិក្ខាសាលាចែក រំលែកបទពិសោធន៍ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកែប ក្រោម អធីបតីភាព លោក វី ហៀង រដ្ឋលេខាធិការ ក្រសួងផែនការ និងលោក កែន សត្ថា អភិបាល នៃគណ: អភិបាលខេត្តកែប និងមានការ អញ្ជើញចូលរួម លោកស្នងការ នគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីជំនាញមន្ទីរ ផែនការមកពីបណ្តា ខេត្តចំនួន០៥ រួមមាន ខេត្តកំពត ខេត្តកោះកុង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងមន្ទីរអង្គភាព ជុំវិញខេត្តកែបសរុប ប្រមាណ១៥៣រូប ។

ក្នុងមតិស្វាគមន៍របស់ លោក កែន សត្ថា បានលើកឡើងថា ដោយមានការ ខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ បានធ្វើឧ្យខេត្ត កែបទទួលបាននូវការ រីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងអាត្រាភាព ក្រីក្រក្នុងខេត្តមាន ការថយចុះជាលំដាប់ គួរឲ្យកត់សម្គាល់ គឺចំនួន១៤,៣៧% នៅឆ្នាំ២០១៥ ថយចុះមកត្រឹម ៤,៤៣% នៅឆ្នាំ២០១៩នេះ។ ទំហំសេដ្ឋកិច្ចសរុប ប្រមាណ២០៥,៥២៦.៨ លានរៀលគិតជាដុល្លារ៥០.៧លានដុល្លា ស្មើនឹង០.២០% នៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់ៗ មានចំនួន១,២១៧ដុល្លា ក្នុងឆ្នាំ២០១៨ នេះ។

ថ្លែងបើកសិក្ខា សាលានាពេលនេះ លោក វី ហៀង រដ្ឋលេខាធិការ ក្រសួងផែនការ មានប្រសាសន៍ថា តាមរយ:ការ សិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថា ប្រទេសមហា អំណាចសេដ្ឋកិច្ចលើ ពិភពលោក ដែល វិនិយោគខ្លាំង លើការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សុទ្ធសឹងជាប្រទេស ដែលមានការអភិវឌ្ឍ សេដ្ឋកិច្ចខ្លាំងក្លា។

លោកក៏បានបន្ថែមទៀតថា លទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះអាជួយ ឱ្យយើងធ្វើការសម្រេច ចិត្តបានត្រឹមត្រូវ ចំគោលដៅ និងធ្វើឱ្យមាន ការអភិវឌ្ឍន៍ ជឿនលឿនតាមយុគ្គ សម័យទំនើប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *