រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈ កម្មការរៀបចំពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២

(ខេត្តកំពត)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តកំពត មានបើកកិច្ចប្រជុំដើម្បី ត្រៀមរៀបចំពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២ ក្រោមអធិបតីភាពឯ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត។

ក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានមានប្រសាសន៍ ជម្រាបជូនអង្គប្រជុំថា យោងតាមពេលវេលា នៃពិធីបុណ្យសមុទ្រកាន់ តែខិតជិតមកដល់ រដ្ឋបាលខេត្តកំពតបាន និងកំពុងមមាញឹក ក្នុងការបង្កើនសោភ័ណ ភាព បរិស្ថាន អនាម័យ និងបង្កើតបន្ថែម នូវសមិទ្ធផលនានាដើម្បី បម្រើដល់វិស័យទេសចរណ៍។

អ្វីដែលបាន ស្ថាបនារួចរាល់ ដូចជា បន្ទប់អនាម័យលំ ដាប់ស្តង់ដារពីរកន្លែង ស្ថាបនាពង្រីក និងកែលម្អផ្លូវបេតុង ចំនួនប្រាំខ្សែ ព្រមទាំងការដាក់ ពង្រាយភ្លើងពណ៌ តាមទីសំខាន់ៗ ការៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការស្តារប្រព័ន្ធលូបង្ហូរទឹក ការសាងសង់ខ្លោង ទ្វារពហុកីឡដ្ឋានខេត្ត ដែលជាករណីសំខាន់ សម្រាប់បុណ្យសមុទ្រ ក៏ដូចជាពិធីផ្សេងៗជាដើម។

ជាការឆ្លើយ តបចំពោះកិច្ចខិត ខំទាំងនេះ លោកបណ្ឌិត ថោង ខុន បានកោតសរ សើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំខេត្ត ពិសេសការយក ចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាព។

ជាមួយនេះ លោកបណ្ឌិតក៏បាន ណែនាំដល់អនុគណៈ កម្មការទាំង៦ត្រូវពន្លឿន ផែនការរបស់ខ្លួន  ហើយរួមគ្នាចាប់ផ្តើម អនុវត្តដោយស្មារតីទទួល ខុសត្រូវដើម្បីឱ្យពិធីបុណ្យ សមុទ្រនាពេលដ៏ខ្លីខាងមុខ មានដំណើរការល្អ និងទទួលបាន នូវភាពជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *