ហ្វូងសត្វបក្សីចម្រុះ រាប់ពាន់ក្បាលកំពុង ទាក់ទាក់ទាញភ្ញៀវ ទេសចរណ៍នៅ​ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ហ្វូងសត្វស្លាបចម្រុះ រាប់ពាន់ក្បាលកំពុង ទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដើម្បី​ គយគន់និងទស្សនា នាពេលរសៀល ចាប់ពីម៉ោង១៦និង៣០នាទី រហូតដល់ម៉ោង១៨និង ៣០នាទីហើយហ្វូង សត្វបក្សីចម្រុះនេះ ត្រូវបានគេសង្កេត ឃើញនៅចំណុចក្បែរ ភ្នំបន្ទាយនាងជាប់ និងព្រំប្រទល់ឃុំ បន្ទាយនាងនិង ឃុំឫស្សីក្រោកស្រុក មង្គលបូរីខេត្ត បន្ទាយមានជ័យ។

ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំបន្ទាយនាងបាន ប្រាប់អោយដឹងថាហ្វូង សត្វស្លាបចម្រុះមាន សត្វស្លាបគោកនិង សត្វស្លាបទឹករាប់ ម៉ឺនក្បាលក្នុងរយៈ ពេលជិត២ខែមកហើយ ក្នុងរដូវរំហើយឆ្នាំ២០១៩ នេះសត្វស្លាប់ទាំង នេះបានមកទុំស្នាក់ នៅពេលយប់នៅក្នុង ចំការឈ្មោះឈុនលី ដែលមានទីតាំង នៅក្បែរភ្នំបន្ទាយនាង ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គល់បូរីហើយ ហ្វូងសត្វស្លាបនេះគេ ឃើញជាងរៀងរាល់ល្ងាច ហើយច្រើន សន្ធឹកសន្ធាប់ ទៀតផង។

នៅល្ងាចថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងលោកជំទាវ រួមជាមួយនិង លោកប្រធាន មន្ទីរជំនាញ មន្ទីរកសិកម្ម .បរិស្ថាន .ទេសចរណ៍ .មន្ទីរព័ត៌មាន អាជ្ញាធរដែនដី កងកម្លាំង និងបងប្អូនប្រជា ពលរដ្ឋជាច្រើន មកពីគ្រប់ទិសទី បានអញ្ជើញទៅ ទស្សនាសត្វបក្សី ជាច្រើន ការប៉ាន់ប្រមាណ ជាង ៦ម៉ឺនក្បាល មានដូចជា កុក ក្រៀល ក្រសារ ក្អែកទឹក មកដេកនៅ ដីចំការមួយកន្លែង ដែលស្ថិតនៅ ខាងជើងភ្នំបន្ទាយនាង ក្នុងភូមិ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសចុះ ទៅពិនិត្យមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ  បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត ក្រោយទទួល បានព័ត៌មាន និងមានការចាប់ អារម្មជាខ្លាំងពីមហាជន តាមប្រព័ន្ធផ្សព្វ ផ្សាយនានា បណ្តាញសង្គម ថ្ងៃនេះលោកបានចុះ មកពិនិត្យមើលជា មួយជំនាញពាក់ ព័ន្ធទាំងអស់ និងអាជ្ញាធរ ដែនគ្រប់ថ្នាក់ កងកម្លាំ ដើម្បីពិភាក្សារក វិធីសាស្ត្រ រក្សាការពារ និងអភិរក្ស ចំពោះសត្វបក្សី ទាំងអស់នេះ ឲ្យគង់វង់ស្ថិតស្ថេរ ដោយ សហការយ៉ាងល្អជា មួយម្ចាស់ចំម្ការ ក្នុងគោលដៅ ដើម្បីឲ្យប្រ ជាពលរដ្ឋភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ បានមកឃើញពី ភាពអស្ចារ្យ នៃហ្វូងសត្វបក្សី ចម្រុះដ៍ច្រើនសន្ធឹក សន្ធាប់នេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានធ្វើការអំពាវនាវ អោយអាជ្ញាធរមាន សម្ថកិច្ចមេត្តាចូលរួម ថែរក្សា ការពារ ទប់ស្កាត់មិនឲ្យ ជនខិលខូច បាញ់សម្លាប់ជា ដាច់ខាត ដើម្បីអភិរក្ស សត្វស្លាបទាំងអស់នេះ ផងឲ្យបានគង់វង់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *