សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួង យុត្តិធម៌អោយធ្វើការ ជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុង លើកលែងទោស អោយនៅក្រៅ ឃុំចំពោះអ្នកដែល បានចាប់ខ្លួនពាក់ព័ន្ធ នឹងអំពើធ្វើរដ្ឋប្រហារ កាលពីថ្ងៃ​៩ វិច្ឆិកា 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ សម្ពោធដាក់អោយ ប្រើប្រាស់រោង ចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍ បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធ ក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេច នោះ សម្តេចតេជោ បានស្នើអោយក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយ នៅក្រៅឃុំ តាមរយៈការស្នើ សុំពីសាមីខ្លួន ពីក្រុមគ្រួសារ ឬពីមេធាវី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក បងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ ឧបាយកលបោកការ ឃោសនារបស់ ក្រុមជនក្បត់ជាតិ។ ការអនុគ្រោះដល់អ្នក ចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះ ចាញ់បោកក្រុម ជនក្បត់ជាតិ ដែលពួកគេគ្រោង ប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេច មហិច្ឆតាអំណា ចរបស់ពួកគេ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែល រត់ទៅក្រៅស្រុក ហើយបើចូលមក វិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការណ៍មក សម្តេចតេជោតាមរយៈ Facebook ផ្ទាល់របស់ សម្តេច ក៏បានដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *