អាវុធហត្ថខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តន៍ តួនាទី-ភារកិច្ច ការងារកងរាជអាវុធ ហត្ថប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅ អនុវត្តការងារ បន្តប្រចាំ ខែធ្នូ ឆ្នាំ២០១៩

(បន្ទាយមានជ័យ)៖ ថ្ងៃសុក្រ ០៤រោជ ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តប្រចាំ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះប្រារព្វ ធ្វើឡើងក្រោមអធិបតី ភាពលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ  លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុង-ស្រុកទាំង៩ ស្នាក់ការសន្តិសុខ និងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធ ហត្ថជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំ នោះផងដែរ លោកឧត្តមសេនីយ៍ ត្រីមេបញ្ជាការបានធ្វើ ការផ្សព្វផ្សាយផែន ការរបស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដូចខាងក្រោម៖ ១/-ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក-កម្ពុជា ដែលនឹងត្រូវរៀប ចំធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រព្រឹត្តទៅឲ្យបាន ល្អប្រសើ និងទទួលបានជោគជ័យ។

២/- ផែនការ ស្ដីពី ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំមេបញ្ជាការកង ទ័ពជើងទឹកអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប (ថ្ងៃ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ៣/- ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំសមាគមន៍ ចារកម្មអាស៊ានលើកទី៤៦ និងកិច្ចប្រជុំសមាគមន៍ អាស៊ានចារកម្មអាស៊ានបូកដៃគូសន្ទនា នៅសណ្ឋាគារ ហ្គាដេនស៊ីធី រាជធានីភ្នំពេញ (THEGARDEN CITY HOTEL) ថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងនោះលោក ឧត្តមសេនីយ៍មេបញ្ជា ការបានដាក់ចេញ នូវផែនការ ដើម្បីត្រៀមកម្លាំង មធ្យោបាយបម្រើកិច្ច ប្រតិបត្តិការអន្តរាគមន៍ ការពារសន្តិសុខ រក្សាសុវត្ថិភាព  សណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំមេបញ្ជា ការកងទ័ពជើង ទឹកអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប (ថ្ងៃ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ដើម្បីធានាសន្តិសុខ របៀបរៀបរយ  សណ្ដាប់ធ្នាប់សង្គម  ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរការទស្សនៈកិច្ចផ្លូវការ ទទួលបានភាព ល្អប្រសើរ និងជោគជ័យ។

ក្នុងឱកាសនោះផង ដែរលោកឧត្ដម សេនីយ៍ត្រីមេបញ្ជាការ បានធ្វើពិធីប្រគល់ សេចក្ដីសម្រេចផ្លាស់ប្ដូរ មុខងារដល់ នាយទាហាន នៃកងរាជអាវុធ ហត្ថចំនួន០៨រូប និងបំពាក់ឋានន្តរសក្តិ ដល់នាយអាវុធហត្ថ ចំនួន០៨រូបផងដែរ។

ជាកិច្ចបញ្ចប់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបាន មានប្រសាសន៍កោតសរសើរ ដល់កម្លាំងអាវុធហត្ថ ទាំងអស់ដែលត្រៀម អន្តរាគមន៍ និងរក្សាសន្តិសុខ រក្សាសុវត្ថិភាព និងធ្វើសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ក្នុងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីកិច្ចប្រជុំបាន ចប់សព្វគ្រប់ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានចែកអាវរងារ ជូនដល់កងកម្លាំងអាវុធ ហត្ថទាំងអស់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *