ល្បែងស៊ីសង​កើត ឡើង​យ៉ាង​ពេញបន្ទុក នៅ​ខេត្ត​ត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ច​និងមន្ដ្រីពាក់ព័ន្ធ

(ខេត្តត្បូងឃ្មុំ) ៖ប្រភពថ្មីៗនេះ ពី​ប្រជាពលរដ្ឋ​នៅ ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​លួចខ្សឹបប្រាប់ ឲ្យដឹងថា កន្លងមក​ក្នុង ​មូលដ្ឋាន​ពួកគាត់​មាន ​ល្បែង​បញ្ជល់មាន់​និង ​ល្បែងស៊ីសង​ខុសច្បាប់​ ច្រើន​ប្រភេទ​ទៀត​កើត ឡើង​យ៉ាង​ពេញ បន្ទុកទៅហើយពី ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល ​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតចុះ បង្ក្រាប​ល្បែងស៊ីសង ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ ឲ្យ​បានល្អ​ប្រសើរ​នោះទេ​..?។

ជាក់ស្ដែង​មិន មែន​តែ​នៅក្នុង ​ស្រុក​ត្បូងឃ្មុំ ប៉ុណ្ណោះ​ ទេ​ដែល​ល្បែងស៊ីសង ​កើតឡើង​យ៉ាង​អនា ធិបតេយ្យ គឺ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ក៏មាន​ល្បែងស៊ីសង ​កើតឡើង​យ៉ាងគំហុក ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ​ព្រួយបារម្ភ​យ៉ាង ខ្លាំង​ពី​បញ្ហា​អសន្តិ សុខ​សង្គម​។

បើតាម​សេចក្ដីរាយ ការណ៍​ពី​ប្រជាពលរដ្ឋ ​បាន​បន្ថែមទៀតដឹងថា មេ​ល្បែងស៊ីសង ​ភាគច្រើន​មាន​ ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​ក្រុមមន្ត្រី​អា ជ្ញាធរ​និង​សមត្ថកិច្ច​មូល ដ្ឋាន​ទើប​ពួកគេ​បើក​ល្បែង ​បញ្ជល់មាន់ ល្បែង​បៀ​អាប៉ោង កន្ទុយលេខ ឬ​ល្បែង​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។

កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល ​ស្រុក​ត្បូងឃ្មុំ បាន​ចាត់វិធានការ​បង្ក្រាប ​ស​ង្វៀន​បញ្ជល់មាន់ ​ដ៏​ធំ​មួយកន្លែង​នៅ ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ម្ចាស់​សង្វៀន​ មានឈ្មោះ ទ្រី និង​ឈ្មោះ ធា ល្បីល្បាញ​ខាង​បើក ​ល្បែងស៊ីសង​ខុស ច្បាប់​ជា​យូរ​មកហើយ​។

ការបង្ក្រាប​នោះ បាន​ធ្វើ​ឲ្យ​ប្រជាពល រដ្ឋ​ក្នុងភូមិ​ទ្រា អស់សំណើច​យ៉ាង ខ្លាំង​ព្រោះ​សមត្ថកិច្ច​ នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​បានតែ​កៅអី​ កញ្ចាស់​១​និង​រុះរើ​សង្វៀន ​បញ្ជល់មាន់​ដុតចោល​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​សង្វៀន​ បញ្ជល់​មាន់ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅតែ​គេច​ផុតពី ​សំណាញ់​ច្បាប់​ដដែល ហើយ​មិនយូរ​ទេ​បុគ្គល​ទាំង ​២​នាក់​នេះ​បើក ​ល្បែងស៊ីសង​នៅ​កន្លែង ​ដដែល​ជាមិនខាន​។

ថ្មីៗនេះប្រជា ពលរដ្ឋ​ក្នុងភូមិ​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគាត់​គ្មាន​ជំនឿ​ លើ​សមត្ថកិច្ច​នគរបាល ​ស្រុក​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប ​សង្វៀន​បញ្ជល់ មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា នោះឡើយ​។

ដោយហេតុថា កន្លងមក​សមត្ថកិច្ច​ ធ្លាប់​បង្ក្រាប​សង្វៀន​បញ្ជល់ ​មាន់​មួយ​នេះ​ច្រើន លើក​មកហើយ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ ផង​សង្វៀន​បញ្ជល់ មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា អាច​ដំណើរការ ​យ៉ាង​រលូន​ឡើងវិញ ហើយ​ភ្នាល់​លុយ ​ទ្រង់ទ្រាយ​ធំ​ទៀតផង​។

ហេតុនេះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​មើលរំលង​ភាព ​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​ក្នុង ស្រុក​ត្បូងឃ្មុំ នោះទេ​ ព្រោះ​កន្លងមក​សង្វៀន ​បញ្ជល់​មាន់​ក្នុងភូមិ​ ទួល​ទ្រា ត្រូវ​សមត្ថកិច្ច ​បង្ក្រាប​ដដែលៗ​។

ប្រជាពលរដ្ឋ​បាន ​រិះគន់​ចំៗ​ថា លោក សួស ស៊ា​ង​លី អធិការនគរបាល ​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បានត្រឹមតែ​ធ្វើ ​ឲ្យ​ល្អមើល ព្រោះ​ម្ចាស់​សង្វៀន ​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល ​ដ៏​សំខាន់​របស់លោក មេនិងឃុបឃិត ជាគ្នាជាប្រព័ន្ធទៅហើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *