ជក់ថ្នាំញៀនខ្លាំងពេក ភ្លេចការចងចាំវាយ ម្តាយឲ្យរបួសធ្ងន់ ត្រូវបានកំលាំង អាវុជហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ កូនអកតញ្ញូម្នាក់ជក់ ថ្នាំញៀនខ្លាំងភ្លេច ការចងចាំវាយម្តាយ ឲ្យរបួសធ្ងន់ត្រូវ បានកំលាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ចុះបង្រ្កាបបាននៅវេលា ម៉ោង១២រសៀលថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិ គីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំ រឿងបញ្ជូនមកទី បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដើម្បី ចាត់ការបន្ត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ ឲ្យដឹងទៀតថា យោងពាក្យ បណ្តឹងរបស់ភាគីជន រងគ្រោះឈ្មោះ សឿន សែន ភេទ ស្រី អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ ជនសង្ស័យរស់នៅចំណុច ភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ សុខ មៀន ភេទ ប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូន បង្កើតរបស់ខ្លួន។

កូននេះពេលដែលធំ ដឹងក្តីកាលណាមិន ដែលជួយរកស៊ីចិញ្ចឹម ម្តាយបន្តិចនោះទេគិតតែ បែកគនិតជក់ គ្រឿងញៀនរហូតចាត់ ការចងចាំពេលដែល ញៀនថ្នាំខ្លាំងមកដល់ ផ្ទះរករឿងម្តាយ និងធ្វើការវាយតប់ មកលើម្តាយជាប្រចាំ បណ្តាលឲ្យរបូសធ្ងន់ ដោយទ្រាំនឹងសកម្មភាព របស់កូនមិនបានក៏ ប្តឹងសមត្ថកិច្ច ឲ្យចាប់តែម្តង។

ក្រោយពីបញ្ចប់ការស៊ើប អង្កេតតាមការបំភ្លឺ របស់ជនរងគ្រោះ និងតាមចម្លើយសារភាព របស់ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទ ល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវសារ ធាតុញៀនដោយខុស ច្បាប់ជនសង្ស័យត្រូវ បានកម្លាំងជំនាញបទ ល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *