កិច្ចប្រជុំសាមញ្ញលើក ទី៦របស់ក្រុមប្រឹក្សា ខេត្តកំពតអាណត្តិទី៣

(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកិច្ច ការងារសំខាន់ៗ ចំនួន៧ចំណុចរបស់ រដ្ឋបាលខេត្ត ក្នុងខែតុលា ឆ្នាំ២០១៩ កន្លងមក។

កិច្ចប្រជុំនេះស្ថិត ក្រោមវត្តមាន លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការ ចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត២៥រូប ដោយ អង្គប្រជុំបានដំណើរការ តាមនីតិវិធីដោយពិនិត្យ ពិភាក្សាតាមរបៀបវារៈ និងអនុម័តយល់ព្រម ទាំងស្រុងលើសកម្មភាព ការងាររបស់រដ្ឋបាលខេត្ត ក្នុងសំឡេងគាំទ្រមួយ រយភាគរយ។

ឆ្លើយតបចំពោះលទ្ធផល នៃការអនុម័ត ក្រោយការពិនិត្យ និងពិភាក្សាយ៉ាងល្អិត ល្អន់នោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាក្រុមប្រឹក្សា ខេត្តទាំងអស់ដែល តែងសហការ និងគាំទ្ររាល់ សកម្មភាពការងារ របស់រដ្ឋបាលខេត្ត។

នេះជាឆន្ទៈ រួមរវាងរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាក្នុងគោល ដៅអភិវឌ្ឍឆ្ពោះទៅកាន់ភាព រីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កំពតបានកោតសរ សើរចំពោះឯកឧត្តម អភិបាលនៃគណៈ អភិបាលខេត្តដែលបាន ដឹកនាំកិច្ចការងារ រដ្ឋបាលប្រកបដោយ ភាពជោគជ័យ  ពិសេសការបង្កើត សមិទ្ធផលថ្មីៗជាច្រើន នាអំឡុងពេលចុង ក្រោយនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *