ប៉ូលិសថៃបង្ហាញថ្នាំ ញៀនរាប់តោន ដែលសមត្ថកិច្ច បង្ក្រាបបានលើ៤ ករណី ធំៗ

(ប្រទេសថៃ) ៖ ម៉ាទឹកកករាប់តោននិងយ៉ាម៉ារាប់លានគ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ បង្ហាញនៅចំពោះមុខអ្នកសារ ព័ត៌មានក្នុងស្រុក ដែលថ្នាំញៀនដ៏ច្រើន សន្ធឹកសន្ធាប់ទាំងនេះ គឺបានមកពីការបង្ក្រាប ក្នុងកិច្ចប្រតិបត្តិការលើ៤ ករណីធំនៅក្នុងប្រទេសថៃ ។

យោងតាមការផ្សាយ របស់កាសែត ថៃរ៉ាត់និងទូរទស្សន៍ ប៉ុស្តិ៍លេខ ៨ របស់ថៃបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅនេះ កម្លាំងតម្រួតប្រឆាំង គ្រឿងញៀន ខេត្តណាក់ខនភ្នំ បានដាក់បង្ហាញ នូវប្រភេទថ្នាំញៀនជាច្រើន ដែលបង្ក្រាបបានពីមុខ សញ្ញាលើ៤ករណីព្រមទាំង បានចាប់ខ្លួនមុខសញ្ញាទាំង នោះយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ ។

កាសែតដដែលបានលើក ឡើងនូវរបាយការណ៍ របស់សមត្ថកិច្ចដែលបាន រៀបរាប់ពីកិច្ចប្រតិបត្តិការ របស់កម្លាំងជំនាញ ទៅលើមុខសញ្ញាទាំងនោះ ដោយករណីទី១បាន ធ្វើឡើងកាលពីថ្ងៃទី ១៣ វេលាម៉ោង១០និង ៤៥នាទីព្រឹក នៅខាងមុខផ្សារ ខៅសាយក្នុងឃុំខៅសាយ ស្រុកថាប់ខ្លខេត្ត ភីជីតប្រទេសថៃព្រម ទាំងឃាត់បាន មុខសញ្ញា សង្ស័យចំនួន៣នាក់ និងរថយន្ត អ៊ីស៊ុយស៊ុយ១គ្រឿង ។

នៅក្នុងកិច្ចប្រតិបត្តិ ការនោះផងដែរ សមត្ថកិច្ចជំនាញ បានរកឃើញថ្នាំញៀន ប្រភេទយ៉ាម៉ា ១លានគ្រាប់ ថ្នាំញៀន ប្រភទខេតាមីន( ថ្នាំគ្រវី )ទម្ងន់ ១០ គីឡូក្រាម ។

សមត្ថកិច្ចក៏បានបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យបណ្តែត ប្រទីបកន្លងមក ជនទុច្ចរិតបានឆ្លៀត ឱកាសនាំគ្រឿងញៀន ចេញពីតំបន់មួយចំនួន នៅក្នុងប្រទេស ថៃសម្រុកចេញ ទៅភាគខាង ត្បូងនៃប្រទេស ដើម្បីឆ្លងដែនចូល ទៅប្រទេសក្បែខាងប៉ុន្តែ សមត្ថកិច្ចក៏បានពង្រឹង យ៉ាងខ្លាំងព្រមទាំងបាន បង្ក្រាបជា ច្រើនករណីផងដែរ ។

កិច្ចប្រតិបត្តិការលើក ទី២គឺឃាត់ខ្លួនមុខ សញ្ញាបាន៤ នាក់ រួមជាមួយនិងថ្នាំ ញៀនប្រភេទ យ៉ាម៉ា ៤ ម៉ឺនគ្រាប់ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ២ ក្រាម និងកញ្ឆា១គីឡូក្រាម នៅខាងមុខផ្សារ អាវណយ  ក្នុងស្រុកមឿង ប្រាជួបសេរីខាន់ ខេត្តប្រាជួប ។

ឯកិច្ចប្រិត បត្តិការលើកទី ៣ គឺនៅអាកាសយានដ្ឋាន ដនមឿង ដោយបានឃាត់ខ្លួន ជនជាតិចិនម្នាក់  ក្នុងចំណោមបក្ខពួក ២នាក់( ម្នាក់បានចេញ ទៅប្រទេសម៉ា ឡេស៊ីផុត ) នេះដោយមាន សេចក្តីរាយ ការណ៍ពីតម្រួត ជប៉ុនផងដែរពាក់ព័ន្ធ នឹងការជួញដូរថ្នាំញៀន នេះដោយកម្លាំងបាន ដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៨ គីឡូក្រាម ដែលមុខសញ្ញានេះ បានលាក់ទុកនៅក្នុង នាឡិការព្យួរជញ្ជាំង។

នៅក្នុងថ្ងៃដដែលនោះ ដែរតម្រួតខេត្ត ណាក់ខនបាន បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ក្នុងនោះថៃម្នាក់ និង ជនជាតិ ភូមា ២ នាក់ រួមជាមួយនឹង ថ្នាំញៀនប្រភេទ ម៉ាទឹកកកដែល គេច្រកក្នុងការ៉ុងជី ចំនួន៨០ការ៉ុងដោយ ក្នុង១ការ៉ុង មានទម្ងន់ ៨០ គីឡូក្រាម។

នៅក្នុងចំណោមមុខសញ្ញា ទាំងអស់នេះក៏មានមួយ ចំនួនបានសារភាពថាពួក គេត្រូវបានឈ្មួញជួល អោយនាំថ្នាំញៀន ចេញពីស្រុកម៉ែសត ក្នុង ខេត្តតាក ឆ្ពោះទៅកាន់ ភាគខាងត្បូងនៃ ប្រទេសថៃដោយ ក្នុងមួយលើកៗ ទទួលបានប្រាក់ ឈ្នួល១សែនបាត ឯមុខសញ្ញាខ្លះទៀត បាននិយាយថាខ្លួន បានតែ ២ ម៉ឺន បាតតែប៉ុណ្ណោះ ក្នុងមួយលើកៗ ដោយគ្រាន់តែនាំថ្នាំ ញៀនពីព្រំដែនប្រទេស ឡាវយកទៅលាក់ទុកនៅ ឃុំហាតផែង ស្រុកសេរីសុងក្រាម ក្នុងខេត្តណក់ខនភ្នំ ដើម្បីអោយគេដឹក បន្តទៅកាន់ភាគខាង ត្បូងនៃប្រទេសថៃដូចគ្នា។

សុបរួមលទ្ធផលនៃកិច្ច ប្រតិបត្តិការរបស់ សមត្ថកិច្ចទាំងប៉ុន្មាន លើកខាងលើនេះ គឺទទួលបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ១ តោន ព្រមទាំងយ៉ាម៉ាចំនួន ៥ លាន គ្រាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *