ក្មេងទំនើងម្នាក់ខ្លាំង ដូចខ្លាឲ្យគ្រឿងញៀន ចូលខ្លួនបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះអស់ ទាល់តែចូលដេក គុកទើបស្ងប់អារម្មណ៍

(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងទំនើង ម្នាក់ខ្លាំងដូចខ្លាឲ្យតែបាន ជក់គ្រឿងញៀនចូល ខ្លួនបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះអស់ ខ្ទេចខ្ទីគ្មានសល់ ត្រូវបានកម្លាំងមូល ដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំ ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានចុះបង្រ្កាបបាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងពាក្យបណ្តឹងរបស់ ជនរងគ្រោះឈ្មោះ ម៉េត សុខសាន្ត ភេទ ស្រី អាយុ ៣៨ឆ្នាំត្រូវជាម្តាយ របស់ជនសង្ស័យ ស្នាក់នៅនៅចំណុច ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថាជនសង្ស័យ មានឈ្មោះ ពិន គឹមសេង ភេទ ប្រុស អាយុ ២០ឆ្នាំ ត្រូវជាកូនបង្កើតរបស់ខ្លួន និងជាមនុស្សញៀន ថ្នាំជាយូ ខែ ឆ្នាំមកហើយឲ្យ តែជក់គ្រឿងញៀន មកដល់ផ្ទះ អុកឡុកវាយបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងផ្ទះខ្ទេច ខ្ទីអស់គ្មានសល់និង លួចវត្ថុមាន តម្លៃទៅបញ្ចាំ និងវាយតប់មក លើម្តាយជាប្រចាំ ដោយទ្រាំនឹង សកម្មភាពរបស់ កូនមិនបានក៏ប្តឹង សមត្ថកិច្ចឲ្យ ចាត់វិធានការ ទៅតាមផ្លូវច្បាប់តែម្តង។

ក្រោយពីបញ្ចប់ ការស៊ើបអង្កេត តាមការបំភ្លឺរបស់ ជនរងគ្រោះ និងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃ បទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារអុកឡុក និងវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ ។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញបទល្មើស ជួញដូរមនុស្សកងរាជ អាវុធហត្ថខេត្ត បានកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *