សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ជាង១០ នាក់ពាក់ព័ន្ធ ករណីផ្ទុះអាវុធ និងប្រើប្រាស់អាវុធ ខុសច្បាប់..

(ខេត្តព្រះសីហនុ)៖ ករណីផ្ទុះអាវុធអាណាធិប តេយ្យត្រូវបានកម្លាំង ចម្រុះដឹកនាំដោយ ឯកឧត្តមម៉ាងស៊ី ណេតអភិបាលរង ខេត្តព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន ជាង១០នាក់កាលពី ព្រឹកថ្ងៃទី១៤​ ខែវិច្ចិការឆ្នាំ២០១៩ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំស្រុក ព្រៃនប់ខេត្ត ព្រះសីហនុ។

ជុំវិញករណីការ ចុះបង្ក្រាបនេះបើ តាមប្រសាសន៍ ឯកឧត្តម ម៉ាង ស៊ីណេត បានឲ្យដឹងថា ដោយមានការ ប្ដឹងពីប្រជាពលរដ្ឋ នៅភូមិសាស្ត្រ ខាងលើបាន លើកឡើងថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅតំបន់ខាង លើមានករណីបង្ក ផ្ទុះសំលេងអាវុធ​ នឹងមានការប្រើប្រាស់ នៅកាំបិតពូថៅដាវចំពាម ដេញកាប់និង ធ្វើសកម្មភាព យ៉ាងអាណា ធិបតេយ្យ។

ក្រោយពីទទួលបាន ព័ត៌មានខាងលើ ឯកឧត្តមអភិបាលរងខេត្ត ដោយមានការចង្អុល បង្ហាញពីឯក ឧត្តមគួចចំរើន អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំង ចម្រុះមានកម្លាំង កងរាជអាវុធហត្ថ កម្លាំង នគរបាលខេត្ត សហការជាមួយនឹង កំលាំងអធិការរដ្ឋាន នគរបាលស្រុកព្រៃ នប់រួមជាមួយនឹង អាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស្រាវ ជ្រាវរហូតបង្ក្រាប បានជនសង្ស័យសរុប ចំនួន 16 នាក់ ដែលមានលាក់ ទុកនៅដូចជាកាំបិត ដាវពូថៅចំពាមនិង កំពើកាំភ្លើងកែច្នៃដែល ទុកសម្រាប់ធ្វើសកម្មភាព នៅក្នុងតំបន់នោះ។

ក្រោយពីការធ្វើការ ឃាត់ខ្លួនបានជន សង្ស័យទាំង 16 នាក់បច្ចុប្បន្នកម្លាំង សមត្ថកិច្ចបាននាំ ខ្លួនពួកគេមកសាកសួរនៅ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុដើម្បី បន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *