សម្តកិច្ចឃាត់ខ្លួន ជនជាតិម៉ាឡេស៊ីម្នាក់ រួមជាមួយថ្នាំញៀន ចំនួនធំនៅកណ្តាល ទីក្រុងភ្នំពេញ

(ភ្នំពេញ)៖ កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ចុះបង្ក្រាប និងចាបឃាត់់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ រួមជាមួយថ្នាំ ញៀនមួយចំនួន នៅចំណុចផ្ទះ លេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះប្រតិបត្ដិការ បង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការ នគរបាលជាតិ ក្រោមការបញ្ជា ដឹកនាំដោយផ្ទាល់ របស់នាយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

ក្នុងនោះកម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ សហការជាមួយកម្លាំង នៃអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងដឹកនាំសម្របសម្រួល ដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។

បើតាមមន្ដ្រី មន្ទីរប្រឆាំង បទល្មើស គ្រឿងញៀន បានឲ្យដឹងនៅ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧ ខែតុលា ឆ្នាំ១៩៨០ មុខរបរបម្រើ ការងារនៅកាស៊ីណូ កាន់លិខិត ឆ្លងដែនលេខ A37098072។

មន្ដ្រីដដែលរូបនោះ បានបញ្ជាក់ទៀតថា ក្នុងនោះ កម្លាំងនគរបាលចាប់ យកវត្ថុតាងសារធាតុ ញៀនរួមមាន៖ អ៊ិចស្តាស៊ី១,០៩៩.៨៧ក្រាម, កេតាមីន២៩.៥៥ ក្រាម, មេតំហ្វេតាមីន (ICE) ០.៨៨ក្រាម, នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាម សរុបរួមទម្ងន់១គីឡូ ១៧៥.២៩ក្រាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *