ម្ចាស់ដីចង់ចាក់ដីលប់ ស្រះព្រោះមានប្លង់ រឹងតែប្រជាពលរដ្ឋមិន ព្រមចង់យកស្រះស្តារ ទុកប្រើក្នុងភូមិបណ្តាលឲ្យ ផ្ទុះកំហឹងដាក់ គ្នាយ៉ាងខ្លាំង

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅចំណុចទី តាំងដីស្រះស្ថិត នៅខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋជា ច្រើនគ្រួសារ បានផ្ទុះកំហឹង យ៉ាងខ្លាំង ដោយបានឃើញ បុរសម្នាក់មកដករបង ផ្ទះប្រជាពលរដ្ឋ ហើយមានទាំងអាប៉ុលឆូសដី និងឡានដឹកដី ជាច្រើនគ្រឿងបំរុងនិង ចាក់ដីស្រះរដ្ឋរបស់ ទាហានប្រើតាំងពីជំនាន់ លន់ណុលដែល មានបណ្តោយ១០០ ម៉ែត្រគុណនិងទទឹង៥០ ម៉ែត្រនិងជំរៅ២ម៉ែត្រកន្លះ ម៉ែត្រចាក់ដីលប់ព្រោះ សំអាងថាស្រះមានប្លង់ កម្មសិទ្ធរឹងតែប្រជា ពលរដ្ឋនៅជាប់និង ដីស្រះមិនព្រមចង់ យកស្រះស្តារ ទុកប្រើក្នុងភូមិបណ្តាល ឲ្យផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំង។

បើតាមការអះអាង របស់ប្រជាពលរដ្ឋ រស់នៅជុំវិញស្រះទំនាស់ នោះបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹង ថាប្រជាពលរដ្ឋរស់ នៅជុំវិញស្រះនោះមាន ១៩គ្រួសារមករស់នៅទីតាំង នោះជាយូរមកហើយស្រប ពេលនោះប្រជាពល រដ្ឋរស់នៅទីតាំងដី នោះមានជម្លោះនិងឈ្មោះ លីម៉ារី ដែលអះអាង ថាដីនៅជុំវិញស្រះ និងស្រះជាដីកម្មសិទ្ធ របស់ខ្លួនឈានដល់ប្តឹង គ្នាចូលតុលាការជាច្រើន ឆ្នាំក្រោយមកហើយ តុលាការបានធ្វើការ សម្របសម្រួល បានជោគជ័យ១០គ្រួសារ ដែលព្រមទទួលយក ហើយបានធ្វើការ សុំអជ្ញាធរចាក់ ដីនៅក្នុងទំហំ ៦,១៨០ម៉ែត្រការេ ដើម្បីសាងសង់លំ នៅឋានដែលមាន ទីតាំងស្ថិតនៅភូមិ២ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងការសុំចាក់ដី បំពេញលំនៅឋាន នោះអាជ្ញាធរត្រូវ ឲ្យម្ចាស់ដូបំពេញតាម លក្ខណ៍ដូចជាពេលចាក់ ដីត្រូវរៀបចំដាក់ ប្រព័ន្ធលូទឹកឲ្យបានត្រឹមត្រូវ អនុញ្ញាតឲ្យចាក់ ដីកន្លែងដែលម្ចាស់ ដីដែលបានសំណើរសុំ និងបានដោះស្រាយ រួចរាល់ជា មួយប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ក្នុងកិច្ចសន្យា ចំពោះទីតាំងដីស្រះទឹកត្រូវបាន រក្សាទុកនៅ ទ្រង់ទ្រាយដើមនិង ត្រូវដោះស្រាយតាម និតិវិធីឲ្យរួចរាល់ទើប អនុញ្ញាតឲ្យបាក់ បំពេញបន្ថែម។

ក្នុងនោះរដ្ឋបាល ខេត្តបានធ្វើការហាម ចាម់ដីបង្កទំនាស់ដល់ អ្នកជាប់ព្រំដី និងមិនអនុញ្ញាត ឲ្យចាក់ដីខ្ពស់ជាង ផ្លូវជាតិឡើយ ហើយក្នុងការចាក់ ដីនោះបើមានបញ្ហា កើតឡើងត្រូវផ្អាក សកម្មភាពជាបន្ទាន់។

ប្រជាពលរដ្ឋបានបញ្ជាក់ ឲ្យដឹងទៀតថាចំណែក ៩គ្រួសារទៀតនៅដោះ ស្រាយមិនទាន់ ចប់ផងស្រាប់ តែនៅព្រឹក ថ្ងៃទី១៦នោះបាន ឃើញបុរសម្នាក់មក ដករបងផ្ទះប្រជាពលរដ្ឋ ហើយមានទាំង អាប៉ុលឆូសដី និងឡានដឹកដីជា ច្រើនគ្រឿងបំរុងនិង ចាក់ដីស្រះរដ្ឋដែលមាន តាំងពីជំនាន់លន់ណុល ដែលដើម្បីចាក់លប់ ស្រះយ៉ាងប្រញាប់ ប្រញាល់ដោយមិន បានបំពេញតាមលក្ខណ៍ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ មិនបានបំពេលតាម កិច្ចសន្យាខាងលើនោះ ឡើយធ្វើឲ្យប្រជាពល រដ្ឋចំនួន៩គ្រសារ ដែលមិនទាន់ដោះ ស្រាយចប់សព្វគ្រប់នោះ ផ្ទុះកំហឹងយ៉ាងខ្លាំង ស្របពេលនោះ អាប៉ុលឆូសដី និងឡានដឹក ដីជាច្រើនគ្រឿង បានចាកចេញ ទៅវិញអស់៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *