បើកបរម៉ូតូ លឿនជ្រុលទៅ ខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្ត បណ្ដាលឱ្យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

(ភ្នំពេញ)៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ខែវិច្ចិការឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាសពជនរងគ្រោះមានឈ្មោះ  វឿត សាឡង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់​ ស្នាក់នៅម្ដុំ ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ដោយឡែកអ្នករួមដំណើរបានរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ ម្នាក់បានឲ្យដឹងថាមុនកើត ហេតុជនរងគ្រោះដែលរង របួសធ្ងន់ត្រូវជាមិត្តភ័ក្ត្របាន ខ្ចីម៉ូតូពីរូបគាត់មួយ គ្រឿងម៉ាកឌ្រីមសង់ស៊េរី ២០១៧​ ពាក់ស្លាក លេខភ្នំពេញ 1GM-9348 ជិះឌុបយុវជន ម្នាក់ទៀត(ស្លាប់)​ ដោយមិនបាន បញ្ជាក់ថាយកជិះ ទៅណានោះទេ​ ហើយធ្វើដំណើតាម បណ្តោយផ្លូវ១៧៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន​ លុះមកដល់ចំណុច កើតុហេតុឆ្លងមកផ្លូវនរោត្តម​ ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងមិនចាំម៉ាក​ បើកបរតាមបណ្តោយ ផ្លូវនរោត្តមទិស ដៅពីត្បូងទៅជើង​ ចំពីហៀងផ្នែក ខាងស្ដាំពេញទំហឹង​ បណ្តាលឲ្យដួលបោក ក្បាលនិងថ្នល់បែក ក្បាលស្លាប់នៅក្នុង ថ្លុកឈាមម្នាក់។

រីឯម្នាក់ទៀតរងរបួស ​ធ្ងន់ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរ ពេទ្យភ្លាមៗ ចំណែករថយន្ត មើលសភាពមិនស្រួល​ បានបន្តដំណើរ ទៅមុខទៀត បាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះ មកធ្វើការវាស់ វែងយកម៉ូតូទៅ រក្សាទុកបណ្តោះអាសន្ន ទុកប្រគល់ជូនសាច់ញាតិវិញ រឺឯសពសមត្ថកិច្ចបាន ធ្វើកំណត់ហេតុ រួចប្រគល់ជូនទៅ សាច់ញាតិយកទៅ ស្រុកកំណើធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *