អាវុធហត្ថខេត្តកំពត ចុះបង្រ្កាបសង្វៀន មាន់ក្នុងកាស៊ីណូ មួយកន្លែងនៅ ឃុំព្រែកក្រើស សង្ស័យគ្មានច្បាប់ទម្លាប់

(ខេត្តកំពត)៖ សង្វៀនជល់មាន់ ជ្រកក្រោមផ្លាក យីហោកាស៊ីណូមួយកន្លែង សង្ស័យគ្មានច្បាប់ ដែលទើបបើក ដំណើរការថ្មី ស្ថិតចំណុចក្បែរ ព្រំដែនទ្វេរភាគីតន់ហន់ ក្នុងឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវកម្លាំងកងរាជ អាវុធហត្ថខេត្តកំពត ចុះបង្ក្រាបនៅ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយការ បង្ក្រាបនេះកម្លាំង សមត្ថកិច្ចឡោមព័ទ្ធ ក្រសោបបានទាំង សម្ភារៈល្បែង ព្រមទាំងមនុស្សជាច្រើននាក់។

ប្រតិបតិ្តការបង្ក្រាប នេះដឹកនាំដោយ លោក ហែម ច័ន្ទដារ៉ា មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពត  ហើយកម្លាំង បានរឹបអូសសម្ភារៈ ឧបករណ៍ល្បែង ដូចជាស៊ុមមាន់មួយចំនួន អាគកប្រមាណ១០ ក្បាល ម៉ូតូ១០គ្រឿង និងមនុស្សប្រមាណ ៤១នាក់ ដោយបានដឹកបញ្ជូន ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី។

សូមជម្រាបថា សង្វៀនបញ្ជល់មាន់ ស្ថិតក្រោមផ្លាក យីហោកាស៊ីណូ ដែលសង្ស័យ ពុំទាន់រត់ការច្បាប់ ទម្លាប់ស្ថិតក្នុង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតនេះ គឺទើបតែបើក ដំណើរការលេងបានប្រ ហែលមួយ សប្តាហ៍ថ្ងៃប៉ុណ្ណោះ។

បន្ទាប់ពីបានបើក លេងក៏មាន ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម មកចូលលេង យ៉ាងច្រើនសន្ធឹកសន្ធាប់។

ចំពោះការឃាត់ខ្លួន នៅក្នុងសង្វៀនមាន់នេះ ភាគច្រើនសុទ្ធ តែប្រជាពលរដ្ឋ ខ្មែក្នុងតំបន់ ដោយពួកគាត់ មិននឹកស្មានថា មកលេងល្បែង នៅក្នុងកាស៊ីណូ ទៅហើយ ហេតុអ្វីត្រូវជាប់ខ្នោះ ច្រវ៉ាក់បែបនេះទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *