វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សាខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សាខេត្ត កំពត នៅសាលប្រជុំ សាលាស្រុកទឹកឈូ។

ពិធីនេះស្ថិតក្រោម អធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត ហើយវេទិកានេះ ក៏មានការចូលពី ប្រជាពលរដ្ឋប្រមាណ ជាង២០០នាក់ផងដែរ។

សូមជម្រាបថា តំណាងប្រជាពល រដ្ឋដែលអញ្ជើញចូលរួម បានសម្តែងក្តីរីករាយ និងបង្ហាញនូវភាពស្និទ្ធស្នាល បំផុតចំពោះវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពតនេះ។

ជាមួយនោះ អ្នកចូលរួមបានលើក សំណូមពរចំនួន១៧ចំណុច ដែលភាគច្រើនពាក់ព័ន្ធ នឹងកង្វះខាតអគ្គិសនី ប្រើប្រាស់ និងបញ្ហាហេដ្ឋារចនា សម្ព័ន្ធដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្តជួយអន្តរាគមន៍។

ជាការឆ្លើយតប លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត បានតម្រូវឱ្យ រដ្ឋបាលស្រុកទឹកឈូ សហការជាមួយ មន្ត្រីជំនាញចុះពិនិត្យស្ថាន ភាពជាក់ស្តែងពាក់ព័ន្ធ នឹងសំណូមពរនីមួយៗ រួចរាយការណ៍ ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្តរយៈពេល១៥ថ្ងៃយ៉ាង យូរដើម្បីមានវិធានការ ដោះស្រាយ។

ចំពោះករណី ប្រជាពលរដ្ឋ ភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូស្នើ សុំជួយដាក់លូសង សាងផ្លូវមួយ ខ្សែប្រវែង៥០០ម៉ែត្រ រដ្ឋបាលខេត្តនឹង ដាក់ជូនក្នុងអំឡុងខែមករា ឆ្នាំ២០២០ខាងមុខ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ហើយលូសងខាង ផ្លូវនេះគឺមានមុខ កាត់ទំហំ០,៦០ម៉ែត្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *