ត្រីរាប់ពាន់ក្បាល ងាប់ហើមអណ្តែត ក្នុងប្រឡាយសង្ស័យ ទឹកមានជាតិពុល ប៉ុន្តែមន្ត្រីជំនាញ មិនទាន់ ហ៊ានវាយតម្លៃ

(ខេត្តកំពត)៖ ត្រីរាប់ពាន់ក្បាលបាន ងាប់អណ្តែតពេញទឹក ប្រឡាយដោយគ្មាន មូលហេតុ ហើយករណីមានត្រីងាប់ ជាច្រើនក្បាលនេះ គេឃើញពលរដ្ឋនាំ គ្នាចុះចាប់ត្រីណាដែល មិនទាន់ងាប់យ៉ាង ពពាក់ពពូន។

ហេតុការណ៍បង្កភាព ភ្ញាក់ផ្អើលពលរដ្ឋ នាំគ្នាដួសយកត្រីក្នុង ប្រឡាយនេះបានកើត ឡើងមុនដំបូង កាលពីរសៀលថ្ងៃទី១៧ និងបន្តរហូតដល់ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយក្បែររោង ចក្រផលិតទឹកកក មួយកន្លែង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ទាក់ទិននឹងករណីមាន ត្រីពុលជាច្រើនក្បាល នេះប្រជាពលរដ្ឋរស់នៅ ក្បែរប្រឡាយទឹកបាន និយាយថា កាលមានភ្លៀងធ្លាក់ ខ្លាំងប្រឡាយខាង លើមានទឹកច្រើន គេមិនដែល ឃើញមានត្រីមួយក្បាល ណាងាប់អណ្តែត ទឹកឡើយ លុះប៉ុន្មានថ្ងៃនេះ ពេលទឹកប្រឡាយស្រក ស្រាប់តែមានត្រីរាប់ពាន់ក្បាល ងាប់អណ្តែត ពេញប្រឡាយទឹ ជាហេតុធ្វើឱ្យពលរដ្ឋ ជាច្រើននាក់នាំគ្នាចុះ ចាប់ត្រីយកធ្វើម្ហូប ហើយករណីងាប់ត្រីនេះ សង្ស័យពុលនឹង សារធាតុអ្វីម្យ៉ាងដែល ហូរចូលក្នុងទឹក ប្រឡាយនេះ។

ពាក់ព័ន្ធនឹង ករណីត្រីងាប់ ខាងលើ លោក យន់ វេហា មន្ត្រីជលផល ស្រុកកំពង់ត្រាច បាននិយាយថា  រឿងត្រីងាប់ក្នុង ប្រឡាយទឹកនេះ លោកមិនទាន់ហ៊ាន កំណត់ថាវាពុល ងាប់ដោយសារអ្វីឱ្យ ប្រាកដនោះទេ ដោយរង់ចាំឆ្លង ការពិនិត្យពី មន្ត្រីជំនាញសិន ទើបអាច កំណត់បាន។

ដោយឡែក នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកអូន ខន អភិបាលស្រុក កំពង់ត្រាច បាន បញ្ជាក់ប្រាប់ថា លោកទើបតែ ទទួលបានសេចក្តី រាយការណ៍ថាពីមន្ត្រី ក្រោមឱវាទថាមាន ត្រីងាប់អណ្តែត ក្នុងប្រឡាយ។

ក្រោយពីទទួល បានព័ត៌មឋន លោកជំរុញឱ្យមន្ត្រី នៃមន្ទីរជំនាញចុះ ពិនិត្យជាក់ស្តែង ដើម្បីស្វែងរកមូលហេតុ តើត្រីក្នុងប្រឡាយ ពុលដោយសារអ្វី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *