សមត្ថិច្ចថៃ បង្ក្រាបល្បែង អនឡញនៅស្រុក អារញ្ញប្រាថេត ក្រោយពីប្តូរទីតាំង ចេញពីតំបន់ប៉ោយប៉ែត

(ប្រទេសថៃ)៖ ទីតាំងល្បែង ភ្នាល់តាមរយៈ អនឡាញ ត្រូវបាន កម្លាំងតម្រួតថៃ ធ្វើការបង្ក្រាប ដែលក្នុងនោះ មាននារីដែល ជាបុគ្គលិកចំនួន ៤ នាក់ ផងដែរ សម្រាប់មើល ការខុសត្រូវ បន្ទាប់ពីកម្លាំងបានស៊ើប ដឹងថាទីតាំងនេះ  ទើបនឹងមានការ ផ្លាស់ប្តូរចេញពីតំបន់ ប៉ោយប៉ែត ប្រទេសកម្ពុជា រួចមក  ដោយសារតែថ្មីៗនេះ សមត្ថកិច្ចកម្ពុជា មានការរឹតបន្តឹង ទៅលើល្បែងទាំងនេះ ។

គួររំលឹកដែរថា បន្ទាប់ពីច្បាប់ក្នុង ប្រទេសកម្ពុជា បានធ្វើការរឹតបន្តឹង ទៅលើប្រភេទល្បែង តាមរយៈអនឡាញរួចមក ក៏មានម្ចាស់បន ល្បែងមួយចំនួន បានបិទទ្វារជាបណ្តើរ និងខ្លះទៀតក៏បានលបលួចផ្លាស់ប្តូរទីតាំង ទៅកន្លែងផ្សេង ដើម្បីអោយផុត ពីភ្នែករបស់សមត្ថកិច្ច ។

ជាក់ស្តែង ទីតាំងអនឡាញ មួយកន្លែងដែលធ្លាប់ បើកលែងនៅក្នុង តំបន់ប៉ោយប៉ែត ក៏បានផ្លាស់ប្តូរកន្លែង ទៅបើកនៅក្នុង ទឹកដីថៃវិញ ត្រង់ចំណុច អគារពាណិជ្ជ លេខ ៧៧៧/៣  តាមបណ្តោយផ្លូវ សុវណ្ណណាក់ខន ឆ្ពោះទៅកាន់ផ្សារ រោងក្លឿ ស្ថិតក្នុងឃុំអារញ្ញប្រាថេត ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

ក្រោយពីមាន ការសង្ស័យថា ទីតាំងខាងលើមាន បង្កប់ល្បែងអនឡាញ  ទើបសមត្ថកិច្ចខេត្តស្រះកែវ  បានសុំដីកាពី តុលាការលេខ ៤៧/២៥៦២  ដោយបាននាំកម្លាំង ចុះទៅកាន់ទីតាំងខាងលើ  ដោយបានឃាត់ខ្លួន នារីបម្រើការ នៅក្នុងទីតាំងខាងលើ  ចំនួន ៤ នាក់  ចាប់ពីអាយុ ២១ ដល់ ៣៩ ឆ្នាំ  ចំណែក ថៅកែដែលមាន ឈ្មោះ វរ៉ាកាន ជីតឈូស៊ីន  ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅខេត្ត រ៉ាតបុរី  មិនបាននៅក្នុង ទីតាំងនោះឡើយ ។

យោងតាមចម្លើយ សារភាពរបស់ បុគ្គលិកទាំងនោះ បានអោយសមត្ថ កិច្ចដឹងថា កន្លងមកពួកនាងធ្វើការ នៅក្នុងទឹកដី ប្រទេសកម្ពុជា គឺនៅក្នុងតំបន់ ប៉ោយប៉ែត ដោយពួកនាងទទួល បានប្រាក់ខែ ក្នុងម្នាក់ ១៧ ០០០ បាត  ប៉ុន្តែមួយរយៈ ចុងក្រោយនេះដោយ សារតែសមត្ថកិច្ចកម្ពុជា មានការរឹតបន្តឹង   និងមានការបង្ក្រាប នូវប្រភេទល្បែងស៊ី សងតាមរយៈអនឡាញ នេះខ្លាំងពេក ថៅកែក៏បានរើ សម្ភារៈទាំងអស់ យកមកស្តុកទុក នៅក្នុងទីតាំងខាង លើជាបណ្តោះអាសន្ន ដោយមានគោលបំណង ទៅបើកនៅ ជិតខ្សែបន្ទាប់ព្រំដែន ប្រទេសម៉ាឡេស៊ី ប៉ុន្តែដោយសារតែឱកាសល្អ  ថៅកែក៏បានលប លួចបើកអន ឡាញនៅទីនោះសិន  ដោយការបើកនេះ មិនទាន់បាន ១ខែផង ក៏ត្រូវសមត្ថកិច្ច ចុះបង្ក្រាបតែម្តង ។

ក្រោយពេលបង្ក្រាប សមត្ថកិច្ចជំនាញបាន ធ្វើការឆែកឆេរមើល នៅក្នុងកម្មវិធី  របស់ល្បែងអនឡាញនេះ គឺសង្គេតឃើញថា  ក្នុង១ថ្ងៃមានប្រាក់ ចំណូលរហូតដល់ ១០០ ០០០បាត ។

បច្ចុប្បន្នសម្ភារៈ ដែលពាក់ព័ន្ធទាំងអស់  ត្រូវបានសមត្ថកិច្ច ជំនាញដកហូត យកទៅរក្សាទុក ជាបណ្តោះអាសន្ន ព្រមទាំងបាន ដាក់កម្លាំង ដើម្បីតាមស្វែងរកម្ចាស់ ទីតាំងយកមក ប្រឈមមុខ នឹងផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *